CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អ្នកនាំពាក្យរដ្ឋបាលរាជធានីបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច មិនបានប្រើហិង្សាលើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គានោះឡើយ បែរជាបង្ករបួសស្នាមលើអាជ្ញាធរមានសមត្ថកិច្ច។

  • ដោយ: VAN DETH
  • | March 24, 2022
  • | 10:36 am
អ្នកនាំពាក្យរដ្ឋបាលរាជធានីបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច មិនបានប្រើហិង្សាលើក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គានោះឡើយ បែរជាបង្ករបួសស្នាមលើអាជ្ញាធរមានសមត្ថកិច្ច។

ដោយ រតនា

ភ្នំពេញ: អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្ត ជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយចោទ ប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និង បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏។

ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុង បំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមនោះ អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គ វើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្ត តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនជាច្រើនលើកច្រើនសារ ជាពិសស សេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅបន្ត ធ្វើការពន្យល់ណែនាំឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងបានអញ្ជើញពួកគាត់ទៅទីលាន ប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិ ដោយមិនអនុញ្ញាតឱ្យធ្វើការប្រមូលផ្តុំខុសច្បាប់តាមទីសាធារណៈ ឡើយ។ អ្វីដែលគួរឱ្យកាន់តែសោកស្តាយនោះគឺ ជាមួយនឹងការអនុវត្តវិធានការរដ្ឋបាល វិធានការច្បាប់ និងវិធានការអប់រំជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្ដល់ឱកាសឱ្យក្រុម បាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ក្រុមបាតុករទាំងនោះបែរជាកាន់តែបន្តបំពានធ្វើសកម្មភាពខុស ច្បាប់ជាច្រើនលើកច្រើនសារបន្តបន្ទាប់ទៀតតាមការរៀបចំរបស់អ្នកដឹកនាំរឿង ដើម្បីកេងចំណេញ រូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្ដែងជាជនរងគ្រោះក្រោម រូបភាពផ្សេងៗ ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគាត់ឱ្យឡើងរថយន្តទៅធ្វើការសម្ដែង មតិនៅទីលានប្រជាធិបតេយ្យ ហើយបែរជាចោទប្រកាន់ថាអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើ ខ្លួនទៅវិញ។ ជាក់ស្ដែងក្រុមបាតុករទៅវិញទេដែលបានបន្តប្រមូលផ្ដុំតាមសេនារីយោដែលបានរៀបចំទុក ធ្វើការក្រាញននៀល ប្រើពាក្យពេចន៍អសុរោះ អាកប្បកិរិយា និងកាយវិការមិនសមរម្យដាក់អាជ្ញាធរ។

មានសមត្ថកិច្ច ដើម្បីបញ្ឆេះកំហឹង និងត្រៀមចាំផ្តិតយករូបភាពផ្សេងៗទុកធ្វើការចោទប្រកាន់។ ផ្ទុយ ទៅវិញ ជាមួយនឹងការបន្តអត់ធ្មត់របស់អាជ្ញាធរមានសមត្ថកិច្ចដែលមិនអាចឱ្យធ្លាក់ចូលទៅក្នុងឧបាយកល ដ៏ស្មោកគ្រោក ថ្ងៃនេះក្រុមបាតុករខ្លួនឯងបានភ្លេចខ្លួនពីការខិតខំសម្ដែងជាជនរងគ្រោះ ទាក់ទាញ ចំណាប់អារម្មណ៍ និងការអាណិតអាសូរ បែរជាធ្វើសកម្មភាពដោយបានជេរប្រមាទតិះដៀល ប្រើកាយវិការ អសីលធម៌ជាទីបំផុតដែលមិនសាកសមជានារីខ្មែរ រហូតឈានដល់ប្រើអំពើហិង្សាបង្ករបួសស្នាមមក លើអាជ្ញាធរមានសមត្ថកិច្ច។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

 

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រុស្ស៊ីប្រកាសបណ្ដេញមន្ត្រីការទូតអាមេរិកចេញដើម្បីជាការសងសឹក

រុស្ស៊ីប្រកាសបណ្ដេញមន្ត្រីការទូតអាមេរិកចេញដើម្បីជាការសងសឹក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021