CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រថយន្តដឹកឈើផ្ទះចាស់របៀបកន្លេលធំបន្លំដេក ត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ

  • ដោយ: VAN DETH
  • | March 24, 2022
  • | 3:01 pm
រថយន្តដឹកឈើផ្ទះចាស់របៀបកន្លេលធំបន្លំដេក ត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ

ព្រះវិហារ ៖ កាលពីយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ កំលាំងខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារសហការជាមួយ កំលាំផ្នែករដ្ឋបាលព្រៃឈើឆែប និងអជ្ញាធរមូលដ្ឋានចុះបង្ក្រាប់រថយន្តវេ1 មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 3A7119 ដឹកឈើផ្ទះចាស់បង្កប់ឈើថ្មី ( កន្លេលធំបន្លំដេក ) ត្រូវបានអស់ល័ក្ច នៅចំណុចភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ខណៈពេលដែលក្រុមឈ្មួញកំពុងលើកឈើឡើងលើរថយន្ត ។

ប្រតិបត្តិការនេះដឹកនាំបញ្ជាដោយលោក ឆិញ សេង និង លោក ម៉ក់ បញ្ញា នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សហការជមួយកម្លាំងនគរបាលស្រុកឆែប នឹងអាជ្ញាធរមូលដ្ឋានផងដែរ ។

លោក សេង លាង បានអោយដឹងថា ការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនឈើនេះធ្វើឡើងតាមការចង្អុលបង្ហាញពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នឹងលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំងជំនាញបានតាមដានជាយូរមកហើយ ដោយក្រុមឈ្មួញមានការដើរប្រមូលទិញឈើយកមកស្តុបទុកនៅចំណុចខាងលើ លុះយប់ថ្ងៃទី២៣ ខែមិនានេះ ក្រុមឈ្មួញបានយករថយន្តប្រភេទវេ1មួយគ្រឿងនេះចូលលើកឈើដាក់ ត្រូវបានកម្លាំងចម្រុះចុះទៅដល់ទីតាំង ឃើញកំពុងលើកឈើដាក់រថយន្ត នឹងបានធ្វើការឃាត់រថយន្តនេះតែម្តង លោក សេង លាង បន្តអោយដឹងទៀតថា ក្រុមឈ្មួញរកសុីដឹកជញ្ជូនឈើ មានកលល្បិចខ្ពស់ណាស់ ពេលលើកឈើឡើងលើរថយន្តពេញហើយ យកបាវអង្កាមមកដាក់ពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តែទោះឈ្មួញរៀបចំបំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក៍ដោយ នៅតែកម្លាំងជំនាញបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ រួមទាំងផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ តែងតែយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ រាល់ការចុះតាមដាន សឺបអង្កេត ស្តុកទុកនៅការដឹកជញ្ជូនបទល្មើសធនធានធម្មជាតិនឹងការកាប់រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្តទទួលបានលទ្ឋផលជោកជ័យជាបន្តបន្ទាប់ ក្នុងនោះបានធ្វើការដកហូតដីយកមកទុកជាសម្បត្តិរដ្ឋបានជាច្រើនពាន់ហិចតា ។

ក្រោយពីការចុះបង្ក្រាប់របស់សមត្ថមិច្ចរួចមក រថយន្តដឹកបទល្មើស និងឈើខាងលើត្រូវបានរឹបអូសយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មន្ត្រីយោធានៅបញ្ជាការដ្ឋានកងអង្គរក្ស បាញ់ក្រុមចោរស្លាប់ម្នាក់នៅនឹងកន្លែង

មន្ត្រីយោធានៅបញ្ជាការដ្ឋានកងអង្គរក្ស បាញ់ក្រុមចោរស្លាប់ម្នាក់នៅនឹងកន្លែង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021