CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មន្ត្រីយោធានៅបញ្ជាការដ្ឋានកងអង្គរក្ស បាញ់ក្រុមចោរស្លាប់ម្នាក់នៅនឹងកន្លែង

  • ដោយ: VAN DETH
  • | March 25, 2022
  • | 11:38 am
មន្ត្រីយោធានៅបញ្ជាការដ្ឋានកងអង្គរក្ស បាញ់ក្រុមចោរស្លាប់ម្នាក់នៅនឹងកន្លែង

ដោយៈចាន់តូ
ភ្នំពេញ ៖ កាលពីព្រឹកទាបភ្លឺវេលាម៉ោង៥នឹង៤៥ថ្ងៃ២៤ខែមិនាឆ្នាំ២០២២ នៅចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានករណីបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្រុមចោរមានគ្នាចំនួន ៦នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីមន្ត្រីយោធា ម្នាក់កំពុងជិះតាមដងផ្លូវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលកាំភ្លើងខ្ទាតទៅម្ខាងទៀតនៃផ្លូវ ខំស្រវ៉េស្រវ៉ា ស្ទុះយកកាំភ្លើងនោះ បាញ់ប្រហារទៅលើចោរ ដែលជិះម៉ូតូរបស់ខ្លួនរត់គេច ប្រមាណ ៩គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗទាំងសភាពជិះគងលើម៉ូតូរបស់ជនរងគ្រោះ ដៃកាន់ចង្កូត ម៉ូតូ ភ្លាមៗតែម្តង។

តាមរបាយការណ៍លម្អិតរបស់សមត្ថកិច្ចនគរបាលខណ្ឌដង្កោដែលកាសែតរស្មីកម្ពុជាទទួល បានៗឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាំ ប៊ុនលាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ យោធា នៅ បញ្ជាការដ្ឋានអង្គរក្ស ស្នាក់នៅ ផ្ទះលេខ៩៣៤ ភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក HONDA C១២៥ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1JC-4840 ប្រើប្រាស់អាវុធម៉ាក GLOCK-19 ពណ៌ខ្មៅ លេខ BGDR-536 ។
សពជនសង្ស័យមានឈ្មោះ ហា ប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ (ស្លាប់នៅកន្លែងកើតហេតុ)ស្នាក់នៅផ្ទះ២៦៤E-3Z ផ្លូវ២១៧ ភូមិ៥ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មានស្រុកកំណើតភូមិអំពិលព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ចំណែកការធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ រកឃើញសំបកកាទុះចំនួន០៩គ្រាប់ ហើយការធ្វើកោសល្យវិច័យទៅលើសពជនសង្ស័យ មានស្លាកស្នាមត្រូវគ្រាប់កាំភ្លើងចំនួន០៦គ្រាប់លើដងខ្លួន ។

បើតាមការសាកសួរទៅលើជនរងគ្រោះ របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាកHONDA C125 ខាងលើចេញពីផ្ទះនៅភូមិថ្មគោល២ ដើម្បីទៅលេងប្អូនជីដូនមួយ ឈ្មោះ ប្រាក់ សំអាត អាយុ៤០ឆ្នាំ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ពីលិចទៅកើត មកដល់ចំណុចកើតហេតុស្ថិតក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ម៉ាក HONDA C125 មិនចាំស្លាកលេខ ជិះស្របជាមួយម៉ូតូជនរងគ្រោះ រួចក្រុមជនសង្ស័យបានធាក់ម៉ូតូជនរងគ្រោះឲ្យដួលទៅលើចិញ្ជើមផ្លូវរួចធ្វើសកម្មភាពវាយ និង ធាក់ក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសដៃ ហើមជង្គង់ ឈឺចុកចាប់ពេញខ្លួននិងជ្រុះអាវុធខ្លី GLOCK-19 ចេញពីចង្កេះរួចជនសង្ស័យម្នាក់បានចុះលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនទៅទិសខាងកើតចំងាយប្រហែល៥ម៉ែត្រ ជនរងគ្រោះក៏ដើរទៅរើសយកអាវុធខាងលើ បាញ់គម្រាមជនសង្ស័យឲ្យឈប់ក៏បណ្តាលឲ្យត្រូវជនសង្ស័យម្នាក់ស្លាប់ ។ ចំណែកបក្សពួកជនសង្ស័យផ្សេងទៀតរត់គេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្តង ។

បច្ចុប្បន្ន មន្ត្រីយោធាកងអង្គរក្ស ឯកឧត្តមព្រះរាជអាជ្ញាអនុញ្ញាតអោយអង្គភាពធានាត្រឡប់ទៅបំរើការងារអង្គភាពវិញជាណ្ដោះអាសន្ន ដកហូតរក្សាទុកវត្ថុតាង អាវុធខ្លី ម៉ាកGLOCK-19មួយដើមនឹងម៉ូតូមួយគ្រឿង។ ចំណែកសពជនសង្ស័យត្រូវបានប្រគល់អោយឪពុកម្ដាយទទួលយកធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ក្រោយសំណូមពររបស់ ក្រុមហ៊ុនឯកជន ទទួលគម្រោងជួសជុលផ្លូវដាក់លូរតាមបណ្ដោយផ្លូវ១៣៩ មកបង្ហាប់ដីនិងអ៊ុតកៅស៊ូឲ្យស្អាតឡើងវិញ

ក្រោយសំណូមពររបស់ ក្រុមហ៊ុនឯកជន ទទួលគម្រោងជួសជុលផ្លូវដាក់លូរតាមបណ្ដោយផ្លូវ១៣៩ មកបង្ហាប់ដីនិងអ៊ុតកៅស៊ូឲ្យស្អាតឡើងវិញ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021