កំពង់ឆ្នាំងៈនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅស្រុកកំពង់លែង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ហែន ហឿន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំក្នុងតំណែង និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅទូទាំងស្រុកកំពង់លែង។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោក លោកស្រី ក្រុមការងារថ្នាក់កណ្ដាល ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ដឹក
នាំគណបក្សស្រុក។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំក្នុងតំណែង និងបេក្ខជនក្រុមប្រឹក្សាឃុំចំនួន ៨៨ នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២០គ.ក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៤ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភថវិកាជូនមន្រ្តីក្រុមការងារគណបក្សស្រុកចំនួន ១លានរៀល និងបានរៀបចំអាហារសាមគ្គីរួមគ្នា ប្រកប
ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលផងដែរ៕