កំពង់ធំៈ កំលាំងផែនប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត និងកម្លាំងផែនគ្រឿងញៀនស្រុកសន្ទុក បង្ក្រាប និងឃាត់ខ្លួនមុខ សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០១នាក់ ។ការបង្ក្រាប និងឃាត់ខ្លួនខាងលេីនេះធ្វេីឡេីងនៅវេលា ម៉ោង១៦:៣០នាទី នៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ គៀត តេងស្រ៊ុន ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិត្នោតជុំទី៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៨ កញ្ចប់(ធំ១០) ជញ្ជីងញសំរាប់ថ្លឹង(ថ្នាំញៀន) ចំនួន០១ ទូរស័ព្ទដៃ០១ គ្រឿង និងថងសំរាប់ច្រកថ្នាំញៀនមួយចំនួន។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងរក្សាទុកនៅការិយាល័យស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។