CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់)

  • ដោយ: VAN DETH
  • | March 28, 2022
  • | 12:42 pm
ឯកឧត្តម  អុិត  សុធា  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង  ដឹកនាំកម្លាំង ផ្ទាល់  ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់)

កំពង់ឆ្នាំង: នៅវាលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ នេះ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង ផ្ទាល់ និងមានការចូលរួមពីលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងមន្ត្រីរដ្ឋបាលជលផលចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណី នេសាទដោយប្រើឧបករណ៍ឆក់ (ឆក់ត្រជាក់) ។ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលេីនេះធ្វេីឡេីង នៅចំណុច មាត់ទន្លេក្នុងភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ឈឿង រដ្ឋា ហៅ រ័ត្ន ភេទប្រុស ជនជាតិខ្មែរ ដោយជនសង្ស័យបានប្រព្រឹត្តបទល្មេីស នេសាទ ដោយប្រេីឧបករណ៍ឆក់(ឆក់ត្រជាក់)កាលពីថ្ងៃទី២២ ខែមីនា ២០២២ វេលាម៉ោង ៦យប់ ស្ថិតនៅចំណុចកោះក្របី ចុងភូមិវៀតណាម ភូមិ កណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ខណ:កំពុងធ្វេីសកម្មភាព សមត្ថកិច្ចជំនាញជលផលបានដេញចាប់ប្រផាប់ប្រភីងជាញឹកញាប់ ប៉ុន្តែបុគ្គលនេះតែងតែរត់គេចខ្លួនបាត់រហូត ដោយសារតែជនសង្ស័យប្រើប្រាស់កាណូតបាឡាស្មាច់ និងមានម៉ាស៊ីន០៦ ដែលធ្វើ ឱ្យសមត្ថកិច្ចជំនាញជលផលដេញចាប់មិនបានឡើយ។

ក្នុងការបង្ក្រា ប និងឃាត់ខ្លួនជនសង្ស័យខាងលេីនេះ សមត្ថកិច្ចចាប់យកវត្ថុតាងបទល្មេីសជាក់ស្តែងមានឧបករណ៍ឆក់មួយកំប្លេ និងបឡាស្មាច់ល្បឿនលឿនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាបសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
UN៖មនុស្សជាង 3.86 លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន

UN៖មនុស្សជាង 3.86 លាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021