ខែប្រយុទ្ធវ័យជ្រេ Cristiano Ronaldo បានចាត់ទុក ការប្រកួត World Cup វគ្គPlayoffរបស់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ជាមួយនឹងក្រុមជម្រើសជាតិម៉ាសេដូនៀខាងជើង នៅរាត្រីនេះថាគឺជាការប្រកួតស្លាប់-រស់។ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបិសាចក្រហមMan UTDខាងលើកំពុងតែសង្ឃឹមថា អាចឈ្នះសិទ្ធិទៅប្រកួត World Cup ជាលើកទី៥ជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់។
Ronaldo បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖«ក្រុមនេះ កំពុងតែស្ថិតក្នុងការជឿជាក់។ ខ្ញុំមានអារម្មណ៍ថា កីឡាករទាំងអស់ត្រៀមខ្លួនរួចរាល់ហើយ។ សម្រាប់យើង ការប្រកួតនេះគឺជាការប្រកួតស្លាប់-រស់។យើងដឹងយ៉ាងច្បាស់ពីសារសំខាន់នៃការប្រកួត ហើយខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវឲ្យអ្នកគាំទ្រផ្តល់ការគាំទ្រដល់យើងយ៉ាងកក់ក្តៅនៅថ្ងៃស្អែកនេះ»។
ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានទម្លាក់ក្រុមតួកគីក្នុងវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ ទំនងជាបានរំពឹងទុកថា នឹងត្រូវប៉ះអ៊ីតាលី ក្នុងវគ្គ ជម្រុះ ផ្តាច់ព្រ័ត្រ ប៉ុន្តែ ក្រុមម្ចាស់ជើងឯកអឺរ៉ុបមួយនេះ បែរចាញ់ ១-០ លើទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាសេដូនៀខាងជើងកាលពីសប្តាហ៍មុនទៅវិញ៕