CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

  • ដោយ: VAN DETH
  • | March 31, 2022
  • | 2:03 pm
ឯកអគ្គរដ្ឋទូតថ្មីប្រទេសប៉ាគីស្ថានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរបន្ថែមទៀត

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន មានអនុស្សរណៈយោគយល់គ្នា (MOU) ហើយឯកឧត្តមអនុប្រធានរដ្ឋសភាប៉ាគីស្ថាន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំកន្លងទៅ។

រដ្ឋសភាកម្ពុជានិងប៉ាគីស្ថាន បានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសភានៅលើឆាកអន្តរជាតិនិងបានសន្យាថា ខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ច បទពិសោធន៍ជាមួយគ្នានៅគ្រប់កម្រិត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ពិសេសលើវិស័យការទូតសភា ដោយបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រសភាប៉ាគីស្ថាន ជាអនុប្រធាន អាយភីយូ និងសភាអងេ្កតការណ៍របស់អាយប៉ា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា នៅចុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី៤៣ នៃ មហាសន្និបាតអាយប៉ា ហើយសង្ឃឹមថា សភាប៉ាគីស្ថាន នឹងមានវត្តមាននៅក្នុងមហាសន្និបាតAIPAនេះ។ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម និងពាំនាំប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំរដ្ឋសភាប៉ាគីស្ថាននិងបានសម្តែងការជឿជាក់ថា រដ្ឋសភាប៉ាគីស្ថាននឹងមានវត្តមាន នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចផងដែរ ពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដែលឯកឧត្តមបានចូលជួបសម្តែងការគួរសមនៅក្នុងពេលផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងការទូតប្រទេសទំាងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកហើយនោះ កាន់តែរឹងមាំលើគ្រប់វិស័យបន្ថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយបានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិនានា ជាពិសេសរបៀបវារៈសកល ដែលជាគោលនយោបាយស្នូលនាពេលបច្ចុប្បន្ន។

សម្តេចសូមលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទាំងពីរ បន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត លើវិស័យអាទិភាពនានា ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោក ផងដែរ៕.

(ទុយ សារិទ្ធ )

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
បាតុភូតភ្លៀងផ្គរន្ទះ បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់

បាតុភូតភ្លៀងផ្គរន្ទះ បណ្តាលអោយមនុស្សស្លាប់និងរបួសជាច្រើននាក់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021