CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈជនជាតិចិនមួយក្រុម ដកកាំភ្លើងបាញ់សំដៅទៅលើជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

  • ដោយ: VAN DETH
  • | April 4, 2022
  • | 12:43 pm
ផ្ទុះអាវុធជាច្រើនគ្រាប់ ខណៈជនជាតិចិនមួយក្រុម ដកកាំភ្លើងបាញ់សំដៅទៅលើជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ដោយ រតនា

ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើងផ្ទុះឡើងជាច្រើនគ្រាប់ បង្កឡើងដោយជនជាតិចិនមួយក្រុម ជិះរថយន្តចំនួន ៥គ្រឿង បានដកកាំភ្លើងបាញ់សំដៅទៅលើបុរសជនជាតិចិនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នេះ ស្ថិតនៅចំណុចផ្លូវលេខ២២២ កែងនឹងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលផ្ទុះអាវុធ គេឃើញជនរងគ្រោះស្ថិតនៅចំណុចមុខខុនដូ ក្បែរកន្លែងកើតហេតុ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមានជនជាតិចិនមួយក្រុមជិះរថយន្តចំនួន ៥គ្រឿង បានបើកមកចតមុខខុនដូខាងលើ ហើយបានចុះពីលើរថយន្តរូចដកកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់សំដៅមកលើជនរងគ្រោះ បណ្តាលឱ្យចំមួយគ្រាប់ឲ្យរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ ចំណែកក្រុមជនជាតិចិនមួយក្រុមដែលប្រដាប់ដោយអាវុធបានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅហ៊ុមព័ទ្ធទីតាំងខាងលើ និងបើកពិនិត្យតាមកាមេរ៉ាសុត្ថិភាព ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ថា ផ្តើមចេញពីរឿងអ្វីនោះទេ ខណៈដែលសមត្ថកិច្ចជំនាញកំពុងតែបន្តការស្រាវជ្រាវ ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អ៊ីរ៉ង់និយាយថា អាមេរិកគ្មានមេត្តាចំពោះប្រជាជាតិមូស្លីមឡើយ

អ៊ីរ៉ង់និយាយថា អាមេរិកគ្មានមេត្តាចំពោះប្រជាជាតិមូស្លីមឡើយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021