CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អ៊ីរ៉ង់និយាយថា អាមេរិកគ្មានមេត្តាចំពោះប្រជាជាតិមូស្លីមឡើយ

  • ដោយ: VAN DETH
  • | April 4, 2022
  • | 12:56 pm
អ៊ីរ៉ង់និយាយថា អាមេរិកគ្មានមេត្តាចំពោះប្រជាជាតិមូស្លីមឡើយ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមិនមានការអាណិតអាសូរណាមួយចំពោះបណ្ដារប្រទេសមូស្លីមនៅក្នុងតំបន់នោះទេ។នេះបើយោងតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ហើយត្រូវបានដកស្រង់ចេញផ្សាយដោយការសែតចិនស៊ីនហ៊ួរនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២២។ដោយធ្វើការកត់សម្គាល់ខាងលើនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ាក់ Barham Salih,លោក Raisi បាននិយាយថា វាបានក្លាយជាភស្តុតាងដែលថាអំណាចខាងក្រៅស្វែងរកតែផលប្រយោជន៍ផ្ទាល់ខ្លួន និងគោលដៅអនុត្តរភាពតែប៉ុណ្ណោះ។


លោក Raisi បាននិយាយថា អ៊ីរ៉ង់គាំទ្រអ៊ីរ៉ាក់ក្នុងការលើកកម្ពស់ការរួបរួម ឯករាជ្យភាព សន្តិសុខ និងជំហរក្នុងតំបន់ និងអន្តរជាតិ ដោយកត់សម្គាល់ថា អសន្តិសុខណាមួយនៅក្នុងប្រទេសអ៊ីរ៉ាក់នឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ទាំងមូល។
ប្រធានាធិបតីអ៊ីរ៉ង់បានប្រាប់លោក Salih ថាវិសាលភាពនៃទំនាក់ទំនង «ជាបងប្អូន និងមិត្តភាព» រវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ លើសពីប្រទេសជិត។


ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ីរ៉ាក់បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអ៊ីរ៉ង់ ដើម្បីជំនះលើបញ្ហាប្រឈមក្នុងតំបន់ យោងទៅតាមអាទិភាពខ្ពស់ចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់។
លោកSalih បាននិយាយថា វិបត្តិក្នុងតំបន់អាចត្រូវបានដោះស្រាយដោយប្រទេសក្នុងតំបន់តែប៉ុណ្ណោះ ហើយដោយគ្មានការជ្រៀតជ្រែកពីតំបន់ខាងក្រៅ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021