ដោយ រតនា
ភ្នំពេញ៖ រថយន្តស៊េរីទំនើប Mazda-6មួយ គ្រឿង អកសឺ ជាន់ ហ្រ្វាំង មិន ទាន់ ក៏ជ្រុលទៅបុកចំរថយន្តម៉ាក toyota prius ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទី យប់ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២នេះ ស្ថិត តាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម កែងជាមួយផ្លូវ ១៨៤ នៅក្នុងសង្កាត់ផ្សារថ្មីទី ២ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបានបញ្ជាក់ក្រុមការងារបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8353 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ មហា វិថីព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។ លុះធ្វើដំណើរ មកដល់ត្រង់ចំណុចស្តុបបំបែកជាបួន ក៏ ស្រាប់ តែមានរថយន្តស៊េរីទំនើបម៉ាក Mazda-6 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-8187 ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ មហាវិថី ព្រះ នរោត្តម ក្នុង ទិសដៅ ស្របគ្នា បេីក បរ ក្នុង ស្ថាន ភាព ល្បឿន លឿន ថែម ទាំង ខ្វះ ការ ប្រុង ប្រយ័ត្ន ជាន់ ហ្រ្វាំង មិន ទាន់ ក៏ ជ្រុល ទៅ បុក ចំ ពី ក្រោយ ពេញ ទំហឹង បណ្ដាល ឲ្យ រថយន្ត ម៉ាក Toyota Prius រង ការ ខូច ខាត ចំផ្នែក ខាង ក្រោយ ស្ទើរ ទាំង ស្រុង ។ ចំណែក ឯ រថយន្ត ស៊េរី ទំនើប ម៉ាក Mazda រងការ ខូច ខាត ផ្ទុះ ពោង កាពារ សុវត្ថិភាព និង ខូចខាត ផ្នែក ខាង មុខ ដំណំ ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយ ភាគីខាងម្ចាស់រថយន្តស៊េរីទំនើបMazda បានធ្វើការសងសំណងថ្លៃខូចខាតទៅឲ្យខាងភាគីម្ចាស់រថយន្ត toyota prius ដើម្បីបញ្ចប់រឿងនៅទីតាំងកើតហេតុ៕