ដោយ រតនា
ភ្នំពេញ:រថយន្តព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតបុកចូលការដ្ឋានដែលកំពុងសាងសង់មួយកន្លែងបណ្តាលអោយក្រឡាប់រងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BE-4278 បើកបរតាមបណ្តោយផ្លូវជាតិលេខវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកចូលការដ្ឋានដែលកំពុងសាងសង់មួយកន្លែងបណ្តាលអោយក្រឡាប់រថយន្តរងការខូចខាតយ៉ាងដំណំចំណែកអ្នកបើកបររងរបួសបែកក្បាលត្រូវបានសន្តិសុខជួយទាញចេញពីក្នុងរថយន្តនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងរាយការណ៍ជូនសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ដើម្បីធ្វើការវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕