CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

យើងថែរក្សាព្រៃបានមិនខ្វះអ្វីឡើយទៅតាមរដូវកាល

  • ដោយ: VAN DETH
  • | April 6, 2022
  • | 10:36 am
យើងថែរក្សាព្រៃបានមិនខ្វះអ្វីឡើយទៅតាមរដូវកាល

ប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប ភាគច្រើនពឹងអាស្រ័យលើផលអនុផលព្រៃឈើ ទៅតាមរដូវកាលនីមួយៗ ដោយចាប់ផ្តើមពីខែមីនានេះតទៅ ពួកគាត់កំពុងរីករាយនឹងការប្រមូលផ្លែឈើព្រៃ ដូចជា ផ្លែគុយ ភ្ញៀវ គូលេន និង សិរមាន់ លក់ជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលទៅលេងកម្សាន្ត ។


តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន មិនអាចប្រកបរបរធ្វើស្រែចម្ការបានឡើយ មានតែពឹងអាស្រ័យលើអនុផលព្រៃឈើ ដូចជា រកឃ្មុំ ដកផ្សិត បោចវល្លិ ផ្តៅ ជីក ទំពាំង , ដេរស្លឹកនិងបេះផ្លែឈើព្រៃទៅតាមរដូវកាលនីមួយៗ ។ ម៉្យាងទៀត ផ្លែឈើព្រៃមួយចំនួនដូចជា ផ្លែគុយ ភ្ញៀវ សិរមាន់ និង ផ្លែគូលេន បានចាប់ផ្តើមទុំ ពីខែមីនា រហូតដល់ខែមិថុនា ដូច្នេះប្រជាសហគមន៍ ពួកគាត់តែងតែនាំគ្នាទៅបេះអនុផលព្រៃឈើទាំងនោះ មកបរិភោគ និងសម្រាប់លក់ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ ។ ព្រៃឈើនៅលើភ្នំគូលែន ពិតជាមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ ព្រោះថាមួយឆ្នាំៗ ពួកគាត់មិនមានមុខរបរណាផ្សេង ក្រៅពីពឹងអាស្រ័យលើអនុផលព្រៃឈើនិងរួមគ្នាថែរក្សាព្រៃឈើនៅទីនោះឡើយ ។


ដោយពួកគាត់មិនបានធ្វើស្រែ តែគាត់អាស្រ័យធ្វើស្រូវចម្ការ តែទទួលផលតិច ទើមមានតែមុខរបរនេះឯង ចិញ្ចឹមជីវិតពួកគាត់បាន ។ ដូច្នេះក្នុងខែនេះមានរដូវផ្លែឈើ បានបង្កលក្ខណៈឲ្យពួកគាត់បេះគុយខ្លះ គូលែន ភ្ញៀវខ្លះ ដឹកយកទៅលក់គេដល់បន្ទាយស្រី ឬ ដាក់ម៉ូយ មួយគីឡូបានជាង១ម៉ឺនរៀល វាទុំច្រើនបានច្រើន មួយថ្ងៃ៥០ទៅ៦០គីឡូក្រាម តាមតែវាមិនទាន់ទុំវាមានប្រយោជន៍ដែរ ព្រោះថាផ្លែឈើនៅទីនេះវាគ្មានជាតិគីមីទេ គឺផ្លែទៅតាមធម្មជាតិវា ហើយភ្ញៀវដែលបានមកកម្សាន្តលើខ្នងភ្នំ ក៏ចូលចិត្តទិញផងដែរ និង បានផ្តល់ផលប្រយោជន៍ បានស្លឹកដេរផង មានផ្តៅរួមផ្សំ មានផ្លែឈើផង វាផ្តល់ឲ្យការផ្គត់ផ្គង់ក្រុមគ្រួសារច្រើនផងដែរ ។


សូមជម្រាបផងដែរថា ចាប់ផ្តើមពីអំឡុងខែមីនា នៅរៀងរាល់ឆ្នាំ ផ្លែឈើព្រៃមួយចំនួន រួមមាន ផ្លែគុយ ភ្លៀវ សិរមាន់ និងគូលែនជាដើម ត្រូវបានប្រជាពលរដ្ឋ រស់នៅលើខ្នងភ្នំគូលែន និង បងប្អូនរស់នៅតំបន់អង្គរ និយមចូលទៅរកបេះផ្លែឈើព្រៃទាំងនោះ យកមកបរិភោគ និង លក់ដូរទៅកាន់ទីផ្សារជាដើម ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ បងប្អូនដែលបានចូលមកកម្សាន្តនៅលើទឹកដីអច្ឆរយៈអង្គរ សូមកុំភ្លេចជួយជាវ ផ្លែឈើព្រៃលើទឹកដីអង្គរ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយជីវភាពគ្រួសារពួកគាត់ផងដែរ ។ ដូច្នេះយើងគ្រប់គ្នា ត្រូវបង្កើតស្មារតីចូលរួម ក្នុងការថែរក្សាបរិស្ថានធម្មជាតិ ព្រៃឈើបាននោះ យើងមិនខ្វះអ្វីឡើយទៅតាមរដូវកាល ៕

ប៊ុនរិទ្ធី

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ដុតទៀនបំភ្លឺដើម្បីរៀន រហូតដេកលក់ ទៀនឆាបឆេះពូកបណ្តាលអោយឆេះផ្ទះអស់

ដុតទៀនបំភ្លឺដើម្បីរៀន រហូតដេកលក់ ទៀនឆាបឆេះពូកបណ្តាលអោយឆេះផ្ទះអស់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021