ទីភ្នាក់ងារព័ត៌មានជប៉ុនNHKបានរាយការណ៍នៅថ្ងៃទី៦ខែមេសានេះថា យ៉ាងហោចណាស់មានប្រទេសចំនួន ១៦ បានប្រកាសបណ្តេញអ្នកការទូតរុស្ស៊ីចេញពីប្រទេសរបស់ពួកគេ ដើម្បីតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
អ្នកការទូតរុស្ស៊ីជាង ៣០០នាក់ ត្រូវបានបញ្ជាឱ្យចាកចេញគិតត្រឹមថ្ងៃពុធនេះ។
ប្រទេសអាល្លឺម៉ង់ បារាំង និងប្រទេសចំនួនប្រាំផ្សេងទៀតបានសម្រេចចិត្តបណ្តេញអ្នកការទូតរុស្សីសរុបជាង ១៤០ នាក់ បន្ទាប់ពីមានការលាតត្រដាងកាលពីថ្ងៃចន្ទអំពីអំពើឃោរឃៅដែលបានប្រព្រឹត្តនៅក្នុងទីក្រុង Bucha ភាគពាយព្យនៃរដ្ឋធានី គៀវប្រទេសអ៊ុយក្រែន ។
គិតត្រឹមម៉ោង២០និង០០នាទី(ម៉ោងសកល)ថ្ងៃអង្គារ អ្នកការទូតចំនួន ៤០ នាក់ត្រូវបានបណ្តេញចេញពីប្រទេសអាល្លឺម៉ង់, ៣៥ នាក់មកពីប្រទេសបារាំង, ១៣ នាក់មកពីសហរដ្ឋអាមេរិក និង ៤៥ នាក់មកពីប្រទេសប៉ូឡូញ៕