CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អង្គការសហប្រជាជាតិ៖ជនស៊ីវិល1,563 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

  • ដោយ: Manith
  • | April 8, 2022
  • | 12:32 pm
អង្គការសហប្រជាជាតិ៖ជនស៊ីវិល1,563 នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី

អន្តរជាតិ៖ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះមានជនស៊ីវិលយ៉ាងហោចណាស់ចំនួន 1,563 នាក់ រួមទាំងកុមារចំនួន130នាក់ផងដែរត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី24 ខែកុម្ភៈ។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)បាននិយាយថាអ្នកស្លាប់1,076នាក់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ដែលរួមមានទីក្រុង Kyiv, Kharkiv, Chernihiv និង Kherson។ ចំណែកឯអ្នកស្លាប់ 487នាក់ផ្សេងទៀត ត្រូវបានគេបញ្ជាក់នៅភាគខាងកើតនៃតំបន់Donetsk និង Luhansk ។

ការិយាល័យOHCHRបាន​រាយការណ៍ថាក្រៅពីមានអ្នកស្លាប់1,563នាក់នោះក៏មានជន​ស៊ី​វិល​២,២១៣​នាក់ផ្សេងទៀត​បាន​រង​របួសផងដែរ។ទីភ្នាក់ងារអង្គការសហប្រជាជាតិបានទទួលស្គាល់ថាតួលេខជាក់ស្តែងគឺខ្ពស់ជាងតួរលេខនៅក្នុងរបាយការណ៍។ ជាការពិតណាស់ការប៉ាន់ស្មានគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះគឺមិនរាប់បញ្ចូលករណីស្លាប់និងរបួសនៅក្នុងទីក្រុង Mariupol និងតំបន់ផ្សេងទៀតដែលស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លាពីកងកម្លាំងរុស្ស៊ីនោះទេ។

ទន្ទឹមនឹងនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)បាននិយាយថា មនុស្សជាង 4.27 លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃអង្គារ។UNHCRនិយាយថាមនុស្សប្រហែល2.49 លាននាក់បានឆ្លងដែនចូលទៅក្នុងប្រទេសប៉ូឡូញ។ រូម៉ានី​បានទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណ 65 ម៉ឺន​នាក់ ខណៈ​ប្រទេស​ម៉ុលដាវី និង​ហុងគ្រី​មានជនភៀសខ្លួនអ៊ុយក្រែន​ប្រហែល39ម៉ឺននាក់។

ទីភ្នាក់ងារនេះនិយាយថាជនភៀសខ្លួនប្រមាណ35ម៉ឺននាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ីគិតត្រឹមថ្ងៃទី29ខែមីនា៕

 

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សហព័ន្ធបាល់ទាត់ប្រេស៊ីលចង់បានលោក Pepមកដឹកនាំក្រុមជម្រើសជាតិ

សហព័ន្ធបាល់ទាត់ប្រេស៊ីលចង់បានលោក Pepមកដឹកនាំក្រុមជម្រើសជាតិ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021