CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ

  • ដោយ: VAN DETH
  • | April 7, 2022
  • | 12:21 pm
លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ

(កំពង់ធំ)÷ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ តាមគោលការណ៍ណែនាំពីលោកឧត្តមសេនីយទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក និងក្រុមការងារនៃស្នងការនគរបាលខេត្តកំពង់ធំ ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋ នៅមុខផ្សារកំពង់ធំ។


ទន្ទឹមជាមួយការចុះផ្សព្វផ្សាយនេះ ក៏មានការចែកជូនមួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋធ្វើដំណើរគ្មានមួកសុវត្ថិភាព ដែលឆ្លើយសំណួរត្រឹមត្រូវ ចំនួន ៣០មួក, ចែកជូនជាម៉ាស់ ១៣០០ម៉ាស់ និងកន្សែងអនុស្សាវរីយ៍ ២៨០កន្សែង ជាជំនួយមនុស្សធម៌របស់ជនជាតិកូរ៉េ។

លោកវរៈសេនីយ៍ឯក ព្រំ ចាន់ថុល នាយកការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថាសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់និងការបាត់បង់អាយុជីវិតរបស់បងប្អូន។ ពីមួយឆ្នាំទៅមួយឆ្នាំ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាលំដាប់ព្រមទាំងមានការបាត់បង់អាយុជីវិតដូច្នេះសូមចូលរួមគោរព នៅស្លាកសញ្ញាចរាចរណ៍ទាំងអស់គ្នា បើកបរដោយមានការទទួលខុសត្រូវខ្ពស់។

នាយកការិយាល័យចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើ សូមឱ្យបើកបរត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងដាក់ខ្សែក្រវ៉ាត់ដើម្បីការពារនៅពេលមានគ្រោះថ្នាក់ផ្សេងៗ។ពិសេសគឺចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ បើកបរត្រូវតែបន្ថយល្បឿន ព្រមទាំងអត់ឱនឱ្យគ្នាទៅវិញទៅមកដើម្បីជៀសវាងពីការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
យុវជនមួយក្រុម កាប់ម៉ូតូមួយគ្រឿង ខ្ទេចសង្ស័យករណីប្លន់តែមិនបានសម្រេច

យុវជនមួយក្រុម កាប់ម៉ូតូមួយគ្រឿង ខ្ទេចសង្ស័យករណីប្លន់តែមិនបានសម្រេច

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021