CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

  • ដោយ: VAN DETH
  • | April 12, 2022
  • | 2:01 pm
ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

បងប្អូនជាយុវជន យុវនារី និង ប្រជាពលរដ្ឋ ចំនួន៩៦០នាក់ មកពីក្រុមហ៊ុន ប្រ៊ីលាន ចំនួន ៥០០នាក់ និង រត់រឺម៉ក់ម៉ូតូកង់បី ផាស់ស្អាប់ ចំនួន៤៦០នាក់ក្នុងក្រុងសៀមរាប ត្រូវបានសុំចូលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើពិធីប្រកាសបញ្ចូល កាលពី រសៀលថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោម អធិបតីភាពរបស់ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការគណបក្សប្រជាជនខេត្ត ឯកឧត្តមជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តសៀមរាប ។


បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានគណបក្សប្រជាជនក្រុងសៀមរាប និង ការអានសេចក្តីសម្រេចទទួលស្គាល់ របស់គណៈកម្មាធិការគណបក្សប្រជាជនខេត្ត ប្រកាសបញ្ចូល និង ប្រគល់សេចក្តីសម្រេចជូនដល់សមាជិកបក្សថ្មីទាំង ៩៦០នាក់ ព្រមទាំងតំណាងសមាជិកថ្មីឡើងធ្វើការប្តេជ្ញាចិត្តរួចមក ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានអនុញ្ញាតឲ្យបងប្អូនដែលជាកម្មករមកពីក្រៅប្រទេស និង បងប្អូនប្រកបរបររត់ម៉ូតូរឺម៉ក់កង់បី និង ផាស់ស្អាប់ លើកពីទុក្ខលំបាក ក្នុងពេលជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលត្រូវរដ្ឋបាលខេត្តធ្វើការបិទខ្ទប់ជាតំបន់ក្រហមកន្លងមក និង ធ្វើការងារជាកម្មករនៅក្រៅប្រទេស ព្រមទាំងភាពធូស្រាលក្នុងគ្រួសារនៅពេល ជម្ងឺកូវិដមានការធូស្រាល និង បងប្អូនបានលើកផងដែរពីការ ដោះស្រាយស្បៀងអាហាររបស់រដ្ឋបាលខេត្តសៀមរាប ចំពោះគ្រួសារជួបការលំបាកក្នុងវិបត្តិកូវិដផងដែរ ។

ម៉្យាងទៀត បងប្អូនបានមើលឃើញពីការដឹកនាំរបស់គណបក្សប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ សំខាន់នូវសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងខេត្តសៀមរាប និងការរៀបចំដងស្ទឹងប្រវត្តិសាស្ត្រ កាន់ តែមានភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរ ឡើងវិញជាបណ្តើរៗ ។ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ថា ដោយការយល់ឃើញច្បាស់របស់បងប្អូន ដែលមានការជឿជាក់លើការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយបានធ្វើការសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ បានសបញ្ជាក់ឲ្យឃើញ នូវរាល់សកម្មភាព និង បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រជាប្រីយ៍ភាព ឧត្តមភាព ធ្វើឲ្យគណបក្សប្រជាជន កាន់តែមានការទទួលគាំទ្រយ៉ាងខ្លាំងក្លា ពីស្រទាប់ប្រជាជន ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និង តំណាងរាស្ត្រនានៅពេលខាងមុខនេះ ។

ក្នុងនោះដែរឯកឧត្តមប្រធាន ក៏បានលើកឡើងពីភាពរីកចម្រើន នៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ របស់គណបក្សប្រជាជន ក្នុងអាណត្តិទី៦ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តមក៏បានធ្វើការគូសបញ្ជាក់ផងដែរថា ការសម្រេចចិត្តជ្រើសរើសរបស់បងប្អូន គឺជាភាពយុត្តិធម៌បំផុត សម្រាប់បងប្អូន ក្នុងការគាំទ្រនូវកម្មវិធីនយោបាយ និង លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា ដើមី្បរួមគ្នាធ្វើកិច្ចអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចម្រើន ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានលើកឡើងពីគោលការណ៍ទាំង១១ខ របស់គណបក្សប្រជាជន ព្រមទាំងធ្វើការបញ្ជាក់នូវចំណុចមួយចំនួន នៃលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលជាកុលបុត្រខ្មែរដ៏ឆ្នើម រួមទាំងវីរៈជនមួយចំនួន ក្នុងការស្វែងរកនូវសុខសន្តិភាពពេញលេញ ជូនជាតិមាតុភូមិ ក្រោមគោលនយោបាយឈ្នះៗ និង ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់ វិស័យតាំងពីទីប្រជុំជនទៅដល់ជនបទ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនជាសមាជិកបក្សថ្មីទាំងអស់ ត្រូវធ្វើការកៀងគរប្រមូលសមាជិកក្រុមបក្សរបស់ខ្លួន ឲ្យបានទៅបោះឆ្នោតគ្រប់ៗ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តមក៏បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនច្រានចោលសាលក្រមតុលាការអ៊ីស្រាអែលស្តីពីអាជ្ញាធរប៉ាឡេស្ទីន

នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនច្រានចោលសាលក្រមតុលាការអ៊ីស្រាអែលស្តីពីអាជ្ញាធរប៉ាឡេស្ទីន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021