ភ្នំពេញ ៖ នារីម្នាក់បើកបររថយន្ដមួយគ្រឿងក្នុងល្បឿនលឿន ខ្វះ ការប្រុងប្រយ័ត្នក៏បាន រេចង្កូតទៅបុកឃឿន របាំងថ្មពុះចែកទ្រូងផ្លូវខូចខាតនិងបាក់ក្រឡេកង់រថយន្តធ្វើដំណើរទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩:០០ យប់ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុច ខាង មុខ វត្ត និរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកើតហេតុបានបញ្ជាក់ក្រុមការងារបានដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក lexus nx 350 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BJ-8561ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតទៅលិច លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួនខាងមុខវត្តនិរោធបើកបរក្នុងស្ថានភាពល្បឿនលឿនថែមទាំងខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទើបមុខឃឿនថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់បែកបន្តិចបន្តួចនិងរថយន្តរងការខូចខាតចំផ្នែកខាងមុខនៃចំហៀងខាងឆ្វេងដាច់ក្រឡេកង់រថយន្តធ្វើដំណើរទៅមុខលែងរួច។
ពេលកើតហេតុវត្តមានរបស់ សម្ថកិច្ច មូលដ្ឋានបានចុះដល់ទីតាំងកើតហេតុរួចបានឲ្យនារីជាម្ចាស់រថយន្តទាក់ទងហៅឡានមកស្ទូចរថយន្តយកទៅការដ្ឋានជួសជុលដោយខ្លួនឯងផងដែរ៕