ក្រុមហង្សក្រហម Liverpool បានលត់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល៤-០ក្នុងពានរង្វាន់ English Premier League ។
ជាការពិតណាស់នៅក្នុងការប្រកួតកាលពីយប់មិញ ក្រុម Liverpool អាចរកបាន១គ្រាប់ទៅហើយនៅនាទីទី៥ ដោយ Diaz មុនពេល Salah រកបានគ្រាប់ទី២នៅនាទី២២។ ឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបន្ដសម្រុកទៀត រហូតរកបាន២គ្រាប់ទៀត ដោយ Mane នៅនាទី៦៨ និង Salah ទៀតនៅនាទី៨៥។ ចប់ការប្រកួត Liverpool ឈ្នះក្នុងលទ្ធផល ៤-០ ។
ក្រោយចប់ការប្រកួតភ្លាម Salah បាននិយាយចំៗអំពីទម្រង់លេងរបស់ Man Utd ថាពួកគេបានបើកឱ្យក្រុម Liverpool លេងតាមចិត្តនៅតំបន់បម្រើនិងការពារ។ ពួកគេ តែងតែឱ្យឱកាសក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមLiverpoolជាបន្តបន្ទាប់។
ក្រុមLiverpool នៅពេលនេះមានពិន្ទុសរុប៧៦ពិន្ទុពីការប្រកួត ៣២លើកឡើងឈរកំពូលតារាង Premier Leagueបណ្ដោះអាសន្នខណៈក្រុមលេខ២Man Cityមាន៧៤ពិន្ទុតែទើបឆ្លងកាត់៣១ប្រកួតប៉ុណ្ណោះ៕