ភ្នំពេញ៖ រថយន្តចំនួន ២ គ្រឿង បាន ប៉ះគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត រថយន្ដ យ៉ាង ដំណំ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩:០០ យប់ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតតាមបណ្ដោយផ្លូវR6 ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ដល់ ក្រុមការងារឲ្យ បានដឹងថា ៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus RX350 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AT-5518 បើកបរដោយបុរសម្នាក់ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីជើងទៅត្បូង លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកេីត ហេតុ ក៏ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BN-1717 បើកបរដោយបុរសម្នាក់ ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាង លឿន ថែម ទាំង ខ្វះ ការ ប្រុង ប្រយ័ត្ន អកសឺ ជាន់ ហ្រ្វាំង មិន ទាន់ ក៏ ជ្រុល ទៅ បុក គ្នា ចំពី មុខ រថយន្ត Lexus Rx350 ពេញ ទំហឹង បណ្ដាល ឲ្យ រង ការ ខូច ខាត ចំផ្នែក ខាង មុខ ជំហៀង ខាង ឆ្វេង យ៉ាង ដំណំ ។
ចំណែក ឯ រថយន្ត Lexus RX350 វិញ ទទួល រងការ ខូចខាត ចំផ្នែក ខាង មុខ ស្ទើរ ទាំង ស្រុង ។ បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់នឹងទីតាំង កេីតហេតុ រួចបានឲ្យភាគីទាំងសងខាងនិយាយចរចាគ្នាមួយជំហានផង ដែរ។
ក្រោយ ពេល កេីតហេតុ សម្ថកិច្ច បានសម្រប សម្រួល ឲ្យ ភាគី ទាំង សង ខាង ធ្វើ ការ និយាយ ចចារ គ្នា បញ្ចប់រឿង ដោយ ភាគី ខាង ម្ចាស់ រថយន្ត ម៉ាក Rang Rover សង ថ្លៃ ខូច ខាត យក រថយន្ត ម៉ាក Lexus RX350 ទៅ ជុះជុល ឲ្យ ស្អាត ឡេីង វិញ៕