CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាសូរណាស់ពលករខ្មែរគេចផុតពីការឆ្លងដែនទៅជួបគ្រោះថ្នាក់ចរាចរស្លាប់ពីរនាក់ម្នាក់ជាខ្មែរនិងរបួស១១នាក់

  • ដោយ: VAN DETH
  • | April 25, 2022
  • | 1:55 pm
អាសូរណាស់ពលករខ្មែរគេចផុតពីការឆ្លងដែនទៅជួបគ្រោះថ្នាក់ចរាចរស្លាប់ពីរនាក់ម្នាក់ជាខ្មែរនិងរបួស១១នាក់

បន្ទាយមានជ័យ៖អាសូរណាកុមារខ្មែរម្នាក់ស្លាប់និង១១នាក់ទៀតជាពលករខ្មែរឆ្លងដែនបានហើយបែរជាជួបគ្រោះថ្នាក់ចរាចរបណ្តាលអោយស្លាប់នឹងរបួសជាមួយជនជាតិថៃជាមេខ្យល់ពីរនាក់ប្តីប្រពន្ធស្លាប់ម្នាក់ក្នុងទឹកដីថៃនៃខេត្តស្រះកែវ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៥៥ នាទី រំលងអធ្រាត្រថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ រវាងរថយន្តនីសាន់ និងរថយន្តសណ្តោងធុនធ្ងន់។

យោងតាមព័ត៍មានថៃនៅកន្លែងកើតហេតុ គេសង្គេតឃើញរថយន្តនីសាន់បានបុកពីក្រោយទៅលើរថយន្តសណ្តោងធុនធ្ងន់ បណ្តាលឱ្យអ្នកបើកបរឈ្មោះ ថាំ ប្រាក់ឌិន ភេទប្រុស អាយុ ៣០ ឆ្នាំ ជាជនជាតិថៃ រងរបួសធ្ងន់ ដោយឡែកប្រពន្ធអ្នកបើកបរឈ្មោះ វិមុដា អាយុ ៣៥ ឆ្នាំ ដែលអង្គុយក្បែរ (ស្លាប់) និងកុមារាអាយុ ១ ឆ្នាំ ជាជនជាតិខ្មែរ (ស្លាប់) រីឯពលករខ្មែរដែលអង្គុយខាងក្រោយចំនួន ១១ នាក់ទៀត រងរបួសទាំងអស់ ដោយភ្លាមៗនោះ សមត្ថកិច្ចថៃបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ សម្តេចព្រះយុផារ៉ាត ក្នុងខេត្តស្រះកែវ។


បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តនីសាន់នេះ បានទៅដឹកពលករខ្មែរទាំង ១២ នាក់ មកពីចំណុចព្រំប្រទល់ស្រុកអារញ្ញប្រាថេត និងស្រុកខ្លងហាត ក្បែព្រំដែនកម្ពុជា ដោយយកទៅដាក់នៅស្រុក ភ្នំសារ៉ាខាម ខេត្តឆៈឈើងសៅ ដោយសារតែការបើកលឿនទើបមានបញ្ហាបែបនេះ។


ដោយឡែកលោក ឈុន តាន អ្នកបើកបររថយន្តសណ្តោងបាននិយាយថា លោកបានទៅដឹកម្សៅដំឡូងមីមកពីខេត្តសុីសាកេត ឆ្ពោះទៅកាន់រោងចក្រ នៅខេត្តឈុនបុរី ដោយបើកយឺតៗធម្មតា ស្រាប់តែឮសំឡេងមានអ្វីបុកពីក្រោយ ទើបលោកបានឈប់ហើយចុះទៅមើល ស្រាប់តែឃើញមានរថយន្តមកបុកពីក្រោយ ព្រមទាំងមានមនុស្សស្លាប់ និងរបួសច្រើន ទើបលោករាយការណ៍ទៅសមត្ថកិច្ចតែម្តង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រមុខ UN ជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី ជុំវិញវិបត្តិអ៊ុយក្រែន

ប្រមុខ UN ជួបពិភាក្សាជាមួយប្រធានាធិបតីតួកគី ជុំវិញវិបត្តិអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021