អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងពិភាក្សាជាមួយមេដឹកនាំពិភពលោក ដើម្បីជំរុញឱ្យមានដំណោះស្រាយការទូតចំពោះវិបត្តិនៅអ៊ុយក្រែន។
លោក Guterres បានជួបជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan ក្នុងទីក្រុង Ankara កាលពីថ្ងៃចន្ទ។
អ្នកទាំងពីរបានព្រមព្រៀងគ្នាថា ពួកគេត្រូវតែមានវិធានការបន្ថែមទៀតដើម្បីបង្កើតផ្លូវសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលជាប់នៅក្នុងតំបន់ប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន និងការផ្តល់ជំនួយមនុស្សធម៌។
លោក Guterres ក៏បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់តួកគីផងដែរក្នុងការបញ្ចប់ការប្រយុទ្ធគ្នា។លោក Erdogan បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន ឮVolodymyr Zelenskyy។