CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីទាំងពីរពិនិត្យលទ្ធភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងក្រុងហាណូយឱ្យកាន់តែប្រសើរទ្វេឡើង

  • ដោយ: VAN DETH
  • | April 27, 2022
  • | 11:24 am
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីទាំងពីរពិនិត្យលទ្ធភាពពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងក្រុងហាណូយឱ្យកាន់តែប្រសើរទ្វេឡើង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យភាគីទាំងពីរពិនិត្យលទ្ធភាព ពង្រឹងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានាឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរាជធានីភ្នំពេញរបស់កម្ពុជា និងទីក្រុងហាណូយ របស់វៀតណាម។

ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាមប្រចាំក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
នៅក្នុងជំនួបនេះ ឯកឧត្តម ឌិញ ទៀន ហ្ស៊ង បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។ លេខាបក្សកុម្មុយនិស្តវៀតណាម ប្រចាំក្រុងហាណូយរូបនេះ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំវៀតណាម ជូនសម្តេចតេជោតេជោ ហ៊ុន សែន ផងដែរ។


ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្ន កព័ត៌មានថា ក្នុងជំនួបនេះ ឯកឧត្តម ឌិញ ទៀន ហ្ស៊ន បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់កម្ពុជា។ ឯកឧត្តម ក៏បានគោរពរាយការណ៍ពីស្ថានភាពជំងឺកូវីដ១៩ នៅទីក្រុងហាណូយ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍ក្នុងក្រុងហាណូយផងដែរ។


បើតាមឯកឧត្តម អ៊ាង សុផល្លែត នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឌិញ ទៀន ហ្ស៊ន ក៏បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដោយអនុវត្តន៍រាល់សេចក្តីថ្លែងការណ៍ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមបានដាក់ចេញ។


ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជានិងវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម បានកើនឡើងលើសផែនការ ៥ពាន់លានដុល្លារ តែទោះយ៉ាងណាសម្តេចបានជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សម្តេចតេជោ បានណែនាំឱ្យបន្តប្រែក្លាយតំបន់ធ្លាប់ជាសមរភូមិប្រយុទ្ធតាមព្រំដែនកាលពីអតីតកាល ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្មជាដើម ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងរាជធានីភ្នំពេញនិងក្រុងហាណូយ៕

កុសល

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ក្រសួងសាធារណៈការកំពុងរៀបចំធ្វើវីឌីអូខ្លី អប់រំអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន

ក្រសួងសាធារណៈការកំពុងរៀបចំធ្វើវីឌីអូខ្លី អប់រំអំពីការប្រើប្រាស់ផ្លូវល្បឿនលឿន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021