CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អគារ «តេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតសម្រេចការសាងសង់បានជាង៩២ ភាគរយហើយ

  • ដោយ: VAN DETH
  • | April 28, 2022
  • | 1:11 pm
អគារ «តេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតសម្រេចការសាងសង់បានជាង៩២ ភាគរយហើយ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យមើលដំណើរការសាងសង់អគារថ្មី «តេជោអភិវឌ្ឍន៍» នៅក្នុងមន្ទីរពេទ្យកាលម៉ែត ដែលរហូតដល់ពេលនេះ សម្រេចបានប្រមាណជាង៩២ភាគរយហើយ។

នៅក្នុងឱកាសចុះពិនិត្យមើលការសាងសង់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា នេះជាការអភិវឌ្ឍមួយជំហាននៅក្នុងវិស័យសុខាភិបាល របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ដោយមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបកាន់តែមានលក្ខណៈគ្រប់គ្រាន់ ដើម្បីថែទាំ និងព្យបាលប្រជាពលរដ្ឋ ក៏ដូចជា ថ្នាក់ជាន់ខ្ពស់របស់យើងឲ្យបានល្អប្រសើរ មិនឲ្យចាញ់ប្រទេសគេ។

អគារថ្មី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសាងសង់នេះ មានគ្រែអ្នកជំងឺចំនួន៤៦៥ បើគិតជាម៉ែត្រការ៉េមានចំនួនជាង៤ម៉ឹនម៉ែត្រការ៉េ ដែលអាចថែទាំអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។ រហូតមកដល់ពេលនេះ ដំណើរការសាងសង់បាន៩២,០២% សម្រាប់ការសាងសង់អាចនិងបញ្ចប់ចុងឆ្នាំ។ នេះបើតាម ការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង។

ឯកឧត្តមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា អគារថ្មីនេះ មានកន្លែងសង្រ្គាះបន្ទាន់ កន្លែងវិនិច្ឆ័យគ្រប់គ្រាន់ អាចមានកន្លែងថែទាំព្យាបាល និងអ្នកឯកទេសជំនាញគ្រប់ផ្នែកនឹងបំពេញភារកិច្ចបន្ថែមលើអគារចាស់ ដែលបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋយើង ធ្វើយ៉ាងម៉េចឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋយើងមានបញ្ហាបន្តិចបន្ទួចចេះតែទៅខាងក្រៅ។

ដូច្នេះ ត្រូវតែមានកន្លែងទទួលថែទាំប្រជាពលរដ្ឋឲ្យបានល្អ។ ឯកឧត្តមបានកោតសើរមន្រ្ដីបុគ្គលិករបស់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំអស់ពីកម្លាំងចិត្ដ អនុវឌ្ឍនូវគោលនយោបាយ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
លោក Jose Mourinhoចង់នាំកីឡាករMan UTD៣រូបទៅលេងនៅក្របខ័ណ្ឌSeri Aអ៊ីតាលី

លោក Jose Mourinhoចង់នាំកីឡាករMan UTD៣រូបទៅលេងនៅក្របខ័ណ្ឌSeri Aអ៊ីតាលី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021