អ្នកចាត់ការ Romaលោក Jose Mourinho ចង់នាំយកកីឡាកររបស់ Manchester United ៣រូបទៅលេងនៅក្របខ័ណ្ឌSeri A អ៊ីតាលី។
Roma ទំនងជាមិនអាចបានកៅអីទៅលេងនៅUEFA Champions League នៅរដូវកាលក្រោយទេ ប៉ុន្តែលោក Jose បានត្រៀមរៀបចំក្រុមដើម្បីយុទ្ធនាការរដូវកាល២០២២-២៣។ អតីតអ្នកចាត់ការMan UTDមានបំណងចង់នាំយកកីឡាករ Premier League មកកាន់អ៊ីតាលី៣រូបបន្ថែមទៀត ដោយរដូវកាលមុនលោកបានចុះកុងត្រាយក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។
ក្នុងចំណោមកីឡាករ United ទាំង៣រូបដែល អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់បាននោះមានដូចជាកីឡា Diogo Dalot, Eric Bailly និង Nemaja Matic។
គូសបញ្ជាក់ថា Matic បានប្រកាសរួចរាល់ហើយថា គេនឹងចែកផ្លូវគ្នាជាមួយក្រុមបិសាចក្រហមនៅចុងរដូវកាលនេះ។ សម្រាប់Bailly និង Dalot វិញមិនសូវបានលេងឡើយក្នុងរដូវកាលនេះ ។ដូច្នេះហើយទើបលោក Mourinho មើលឃើញឱកាសនាំយកកីឡាករទាំង៣រូបមកលេងនៅ Roma នៅរដូវកាលក្រោយ៕