CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំ ពាក់ព័ន្ធ សម្រាប់ភូមិភាគទី៤

  • ដោយ: VAN DETH
  • | April 29, 2022
  • | 12:54 pm
បើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំ ពាក់ព័ន្ធ សម្រាប់ភូមិភាគទី៤

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានរៀបចំកិច្ចប្រជុំ ស្តីពី ការបើកកិច្ចសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគទី៤ ដោយមាន ៤ខេត្តចូលរួម (ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ) ។ ក្រោមអធិបតីភាពឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នឹងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអនុរដ្ឋលេខាធិការទទួលបន្ទុកការងារសម្របសម្រួលកិច្ចការសវនកម្ម ភូមិភាគទី៤ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត គណៈប្រតិភូ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក លោកស្រី នាយករដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៅរដ្ឋបាលខេត្ត ក្រុង ស្រុក លោក លោកស្រី ស្នងការ ស្នងការរង អធិការ ជាច្រើនរូបផងដែរ។


ឯកឧត្តម ទៀ សីហា មានប្រសាសន៏ថា នេះជាកិត្តិយស នឹងមោទនភាពសម្រាប់ខេត្តសៀមរាប ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្វើការជ្រើសរើសយកខេត្តសៀមរាប សម្រាប់រៀបចំកិច្ចប្រជុំនេះ ដែលអាចបង្ហាញជូនអ្នកចូលរួមមកពីបណ្តាខេត្តពាក់ព័ន្ធនូវសមិទ្ធផលថ្មីៗ របស់ខេត្តសៀមរាប ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងការកែលំអដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា ព្រមជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបាន និងកំពុងសាងសង់លើផ្ទៃដីចំនួន ៧៥០ហិកតា គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ ការសាងសង់មានរយៈពេល ៣ឆ្នាំ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ សមិទ្ធផលទាំងនេះ សបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍន៍ នឹងរីកចម្រើនរបស់ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា។


នាឱកាសនោះឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ គឺទូទាំងប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ បានជួបបញ្ហាប្រឈមនូវការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលមានផលប៉ះពាល់ដល់កត្តាជីវភាពរស់នៅ និងចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្តា រាជធានី ខេត្ត។

ឯកឧត្តមបន្តថា ដោយឡែក សម្រាប់ឆ្នាំនេះ គឺខុសប្លែកពីឆ្នាំអនុវត្តកិច្ចសវនកម្មនាពេលកន្លងមក ដោយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមបណ្តាភូមិភាគនីមួយៗ សរុបចំនួន ៤ភូមិភាគ ទូទាំងប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនរដ្ឋបាល ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង ពន្ធនាគារខេត្ត ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដូចខាងក្រោម៖ គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រឹងសមត្ថកិច្ច កិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និង ពន្ធនាគារ។

គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតាមដានរាល់ការដាក់ អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើស វនដ្ឋាន ក្នុងការគោរព និងអនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូ។ ឯកឧត្តមបានផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ស្នងការ អធិការ និង ពន្ធនាគារ ពង្រឹងការគ្រប់គ្រងការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ក្នុងការបញ្ជៀសនូវវិវាទផ្សេងៗកើតឡើង និងគ្រប់គ្រងឲ្យបានពិរទ្ទជនក្នុងពន្ធនាគារ លើការប្រើប្រាស់គ្រឿងញៀន និង មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនឧក្រិដ្ឋប្របើប្រាស់ទូរស័ព្ទបញ្ជាដល់ជនខាងក្រៅប្រព្រឹត្តបទល្មើស និង ត្រូវបន្តផ្សព្វផ្សាយអំពីគោលដៅនៃការចុះ ធ្វើសវនកម្មដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីឲ្យអង្គភាពរងសវនកម្មរៀបចំទុកដាក់នូវឯកសារហិរញ្ញវត្ថុ សក្ខីប័ត និងឯកសារពាក់ព័ន្ធ ដែលជាកម្មវត្ថុនៃការចុះត្រួតពិនិត្យរបស់គណៈប្រតិភូ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៕

ប៊ុនរិទ្ធី

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ខូចខាតរថយន្ត ២គ្រឿង ក្នុងករណីគ្រោថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ

ខូចខាតរថយន្ត ២គ្រឿង ក្នុងករណីគ្រោថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021