ដោយ រតនា
ភ្នំពេញ: រថយន្ត ២គ្រឿង សង្ស័យបើកបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកបន្តគ្នាពេញ ទទំហឹងបណ្ដាលរងការខូចខាត។
ហេតុការណ៍ នេះ កេីត ឡេីងនៅ វេលា ម៉ោង ៨និង ២០នាទី យប់ ថ្ងៃ ទី ១ ខែ ឧសភា ឆ្នាំ ២០២២ ស្ថិត តាម បណ្ដោយ ផ្លូវ ជាតិ លេខ ១ សង្កាត់ ក្បាល កោះ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានទីតាំងកើតហេតុបានបញ្ជាក់ក្រុមការងារបានដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក toyota មួយគ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AG-4186 បេីក ដោយ បុរស ម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តម៉ាកMazdas BT-50មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BM-6366 បេីក ដោយ បុរស ម្នាក់ ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ ជាតិ លេខ ១ ក្នុង ទិស ដៅ ពី កេីត ទៅ លិច ក្នុង ស្ថានភាព បោះ ពួយ យ៉ាង លឿន ថែម ទាំង វា ប្រជែង មិន ប្រុង ប្រយ័ត្ន ក៏រេ ចង្កូត ទៅ បុក គ្នា ចំ ពី មុខ ពេញ ទំហឹង បណ្ដាល ឲ្យ រថយន្ត ម៉ាក Toyota ទទួល រងការ ខូចខាត ចំផ្នែក ខាង មុខ ខ្ទិច ស្ទើរ ទាំង ស្រុង ។រីឯ រថយន្ត ម៉ាក Mazda BT-50 ខ្ទាត ប្រមាណ ជា ២០ ម៉ែត្រ ពី ផ្លូវ ជ្រុលទៅ បុក ដេីម ចេក បាក់ អស់ ចំនួន ១ ដេីម បន្ថែម ទៀត និង បង្កឲ្យ រថយន្ត រងការ ខូច ខាត យ៉ាង ដំណំ តែ ម្តង ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការយករថយន្តទាំង២គ្រឿង ទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕