CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អ៊ីរ៉ង់​ប្តេជ្ញា​បន្ត​កិច្ចចរចា​នុយក្លេអ៊ែររហូតដល់​ផលប្រយោជន៍​ជាតិ​ត្រូវបាន​ការពារ​ទាំងស្រុង

  • ដោយ: Manith
  • | May 3, 2022
  • | 1:45 pm
អ៊ីរ៉ង់​ប្តេជ្ញា​បន្ត​កិច្ចចរចា​នុយក្លេអ៊ែររហូតដល់​ផលប្រយោជន៍​ជាតិ​ត្រូវបាន​ការពារ​ទាំងស្រុង

អន្តរជាតិ៖ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានប្ដេជ្ញាកាលពីថ្ងៃអាទិត្យដើម្បីបន្តកិច្ចពិភាក្សាស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015ឡើងវិញ រហូតដល់ផលប្រយោជន៍ជាតិរបស់ខ្លួនត្រូវបានការពារទាំងស្រុងនិងទូលំទូលាយ។ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក Ali Bahadori-Jahromi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងមតិដែលលើកឡើងថា សហរដ្ឋអាមេរិកទំនងនឹងទទួលយកការបរាជ័យនៃកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន។

លោក Bahadori-Jahromi បានកត់សម្គាល់ថា ការចរចានុយក្លេអ៊ែរគឺស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់អ៊ីរ៉ង់។អ្នកនាំពាក្យរូបនេះបានសន្និដ្ឋានថា អ៊ីរ៉ង់នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃយន្តការការទូតអន្តរជាតិ រហូតដល់ប្រទេសនេះការពារផលប្រយោជន៍សេដ្ឋកិច្ច និងសិទ្ធិនុយក្លេអ៊ែររបស់ខ្លួន។

សូមរំលឹកថាកាលពីខែកក្កដាឆ្នាំ 2015 អ៊ីរ៉ង់បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាចលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលទីក្រុងតេអេរ៉ង់យល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានដកទីក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងខាងលើកាលពីខែឧសភា ឆ្នាំ 2018 ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីអ៊ីរ៉ង់ទម្លាក់ការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួនរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។

ចាប់តាំងពីខែមេសា ឆ្នាំ 2021មក ការចរចាជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីអូទ្រីសរវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់ ដើម្បីរក្សាកិច្ចព្រមព្រៀងឱ្យរស់ឡើងវិញ។ខាងភាគីអ៊ីរ៉ង់ទាមទារឱ្យមានការធានាដែលថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមិនអាចចាកចេញពីកិច្ចព្រមព្រៀងនេះម្តងទៀត និងដកទណ្ឌកម្មក្នុងលក្ខណៈដែលអាចផ្ទៀងផ្ទាត់បាន។កាល​ពី​ថ្ងៃ​អង្គារ អ៊ីស្រាអែល​បាន​អះអាង​ថាសហរដ្ឋ​អាមេរិកកាន់តែ​ខិត​ជិត​ជាង​ពេល​ណាៗ​ទាំងអស់​ដើម្បី​ទទួល​ស្គាល់​ការ​បរាជ័យ​លើ​គោល​ដៅ​ដែល​បាន​បញ្ជាក់​របស់​លោក​ប្រធានាធិបតី Joe Biden ក្នុង​ការ​វិល​ត្រឡប់​ទៅចូលរួមJCPOAឡើងវិញ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
អាមេរិកផ្តល់វ៉ាក់សាំងជិត ២លានដូស ទៀតដល់កម្ពុជា

អាមេរិកផ្តល់វ៉ាក់សាំងជិត ២លានដូស ទៀតដល់កម្ពុជា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021