ដោយ រតនា
ភ្នំពេញ ៖ បុរស ចំណាស់ ម្នាក់ បេីក រថយន្ដ ម៉ាក Ford ពាក់ស្លាកលេខ រដ្ឋ 17 2-0449 បេីក រថយន្ដ បុក ក្បាល នាគ ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ រង ការ ខូចខាត រួច ព្យាយាម បេីក គេច តែ ត្រូវ សមត្ថកិច្ច ឃាត់ បាន ។
ហេតុ ការណ៍ នេះ កេីត ឡេីងនៅ វេលា ម៉ោង ៨និង៣០នាទី យប់ ថ្ងៃ ទី ០២ ខែ ឧសភា ឆ្នាំ ២០២២។ ស្ថិត តាម បណ្ដោយ ផ្លូវ ម៉ៅសេទុង ក្នុង សង្កាត់ បឹង កេងកង ទី ១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថាក្រុមការងារបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Ford មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ រដ្ឋ 17 2-0449
បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីម៉ៅ សេទុង ស្តុប ក្នុង ទិស ដៅ ពី ស្តុប ម៉ៅសេទុង ឆ្ពោះ ទៅ ស្តុប បូក គោ លុះ ធ្វើ ដំណើរមក ដល់ ត្រង់ ចំណុច កេីត ហេតុ ដោយ សារ រអិល ទឹក ភ្លៀង ថែម ទាំង ខ្វះ ការ ប្រុង ប្រយ័ត្ន ក៏បាន រេ ចង្កូត ទៅខាង ឆ្វេង បុក របាំង ថ្ម ពុះ ចែក ទ្រូង ផ្លូវ បណ្ដាល ឲ្យ បាក់ អស់ ចំនួន ១ផ្ទាំង និង បណ្តាល ឲ្យ រថយន្ត រងការ ខូច ខាត ចំផ្នែក ខាង ឆ្វេង យ៉ាង ដំណំ ។
ក្រោយ ពេល កេី ត ហេតុ សម្ថកិច្ច ជំនាញ ផ្នែក ចរាចរណ៍ បាន ធ្វើ ការ វាស់ វែង រួច បាន យក រថយន្ត ទៅ រក្សា ទុក នៅ ករិយា ល័យ ចរាចរណ៍ ជេីងគោកនៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញរងចាំ ធ្វើ ការ ដោះ ស្រាយ គ្នា នៅ ពេលក្រោយ បន្តទៀត ផងដែរ ៕