ដោយ រតនា
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តធន់ ធំប្រភេទសណ្ដោងកុងតឺន័រ មួយ គ្រឿងបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួន១ ដើមនិងបណ្ដាលឲ្យរថយន្តរងការខូចខាត។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី ២ ខែឧសភាឆ្នាំ ២២២ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ដល់ក្រុមការងារឲ្យបានដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ធន់ធំប្រភេទសណ្តោង កុងតឺន័រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5487 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបេីក បរ ល្បឿន លឿនថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់ចំនួន ១ដើម និងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទេីតែទាំងស្រុង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែងនិងបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀតផងដែរ៕