CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាមេរិកផ្តល់វ៉ាក់សាំងជិត ២លានដូស ទៀតដល់កម្ពុជា

  • ដោយ: VAN DETH
  • | May 4, 2022
  • | 11:21 am
អាមេរិកផ្តល់វ៉ាក់សាំងជិត ២លានដូស ទៀតដល់កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំង Pfizer ជាជំនួយរបស់សហរដ្ឋអាមេរិក ក្រោមយន្តការ COVAX ត្រូវបានដឹកមកដល់កម្ពុជាហើយ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ។ អង្គការ UNICEF ប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងភ្នាក់ងារជំនួយអាមេរិក USAID ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជានេះ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់អង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) នាយិកាយូនីសេហ្វប្រចាំកម្ពុជា ក្នុងពិធីស្វាគមន៍ប្រគល់ និងទទួលវ៉ាក់សាំង Pfizer ជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈយន្តការ COVAX កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថា៖ «ដោយធ្វើការរួមគ្នា យើងអាចសម្រេចបាននូវលទ្ធផលជាច្រើន ប៉ុន្តែយើងមិនត្រូវបំភ្លេចនូវមេរៀនដ៏មានសារៈសំខាន់បំផុតដែលយើងបានរៀនពីជំងឺរាតត្បាតនោះគឺ គ្មានអ្នកណាម្នាក់មានសុវត្ថិភាពពិតប្រាកដរហូតដល់យើងគ្រប់គ្នាម្នាក់ៗមានសុវត្ថិភាព»។

លោកស្រីបានបន្ថែមថា៖ «ថ្ងៃនេះយើងពិតជាត្រេកអរដែលបានចូលរួមក្នុងកម្មវិធីនេះ ជាមួយនឹងក្រសួងសុខាភិបាល ស្ថានទូតអាមេរិកនៅកម្ពុជា ភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការសុខភាពពិភពលោក ដើម្បីស្វាគមន៍ការមកដល់នូវវ៉ាក់សាំងកូវីដ១៩ Pfizerចំនួនជិត២លានដូស នៅរាជាណាចក្រកម្ពុជា»។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរនៅលើហ្វេសបុករបស់ខ្លួនថា៖ «ការបញ្ជូនមកនៃវ៉ាក់សាំងកូវីដ Pfizer ចំនួន ២លានដូស តាមរយៈគំនិតផ្តួចផ្តើមនៃយន្តការ COVAX សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះសុខភាព និងសុខមាលភាពនៃប្រជាជនកម្ពុជា។

កាលណាយើងធ្វើការជាមួយគ្នា យើងអាចយកឈ្នះជំងឺកូវីដ-១៩»។ កាលពីព្រឹកម្សិលមិញនេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយដាក់បញ្ចូលសិស្សនិសិ្សតទាំងអស់នៅកម្ពុជាជាក្រុមអាទិភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងដែលទទួលបានមកនេះចាក់ជូនសិស្សនិស្សិតទាំងអស់ផងដែរ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Liverpoolដាក់គោលដៅលើកពាន UCLលើកទី៧ក្រោយវាយបកទម្លាក់ក្រុម Villarreal៣-២ជើងទី២វគ្គ៤ក្រុមចុងក្រោយ

Liverpoolដាក់គោលដៅលើកពាន UCLលើកទី៧ក្រោយវាយបកទម្លាក់ក្រុម Villarreal៣-២ជើងទី២វគ្គ៤ក្រុមចុងក្រោយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021