ក្រុមហង្សក្រហមLiverpool បានដាក់គោលដៅលើកពាន UEFA Champions League ជាលើកទី៧របស់ពួកគេ នៅរដូវកាលនេះ នៅពេលឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីវាយបកទម្លាក់ក្រុម Villarreal ក្នុងលទ្ធផល ៣-២ នៅជើងទី២ វគ្គ ៤ក្រុមចុងក្រោយកាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
ក្រុមរបស់លោក Jurgen Klopp បានឈ្នះពាន UCL លើកទី៦ ចុងក្រោយក្នុងឆ្នាំ២០១៩ ហើយនេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រលើកទី៣ក្នុងរយៈពេល ៥រដូវកាលចុងក្រោយនេះ។នៅរដូវកាលនេះក្រុមហង្សក្រហមបានឈ្នះពាន League Cup ១រួចហើយ នៅឡើយពាន FA Cup ដែលត្រូវប៉ះក្រុមតោខៀវ Chelsea និងពាន UCL ក្នុងខែឧសភានេះ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រពានUCLនេះវិញពួកគេត្រូវរង់ចាំគូប្រជែងក្រុមឈ្នះ រវាងក្រុមManchester City ឬក៏ក្រុម Real Madrid ដែលត្រូវប្រកួតបញ្ចប់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះនៅទឹកដីអេស្ប៉ាញ ខណៈក្រុម Man City បានយកឈ្នះ Real Madrid ៤-៣ កាលពីជើងទី១ នៅទឹកដី Etihad Stadium៕