CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវឱ្យមានការផ្តល់ប្រឹក្សាអប់រំពីសុខភាពបន្តពូជបង្ការជំងឺឆ្លងពីម្តាយទៅកូន

  • ដោយ: VAN DETH
  • | May 5, 2022
  • | 8:55 am
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវឱ្យមានការផ្តល់ប្រឹក្សាអប់រំពីសុខភាពបន្តពូជបង្ការជំងឺឆ្លងពីម្តាយទៅកូន

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមអបអរសាទរទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ដោយថាបានសង្កេតឃើញពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាលដែលបានប្រមូលផ្ដុំកម្លាំងឆ្មបកម្ពុជា ដែលនៅសេសសល់រស់រានមានជីវិត ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ បានពុះពារគ្រប់ឧបសគ្គ ជម្នះរាល់ការលំបាកជួយស្ត្រីក្នុងការថែទាំផ្ទៃពោះ ការសម្រាល និងការថែទាំក្រោយសម្រាល រហូតសម្រេចបានជាជំហានៗនូវកម្រិតអភិវឌ្ឍសព្វថ្ងៃនេះ។

ជាមួយគ្នានេះសម្ដេចបានអំពាវនាវដល់ឆ្មបទាំងអស់បន្តអនុវត្តការងារល្អៗបន្ថែមទៀតនិងជំរុញការអប់រំពីសុខភាពបន្តពូជដល់ពលរដ្ឋផងដែរ។ ក្នុងសារលិខិតអបអរសាទរទិវាឆ្មបជាតិ៥ ឧសភា ឆ្នាំ២០២២ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងកោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង រួមទាំងសុខភាពផ្ទាល់ខ្លួន និងគ្រួសារ ដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ផង និងបន្តរក្សាបាននូវការថែទាំសុខភាពជូនស្ដី្រទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ។

សម្ដេចបានអំពាវនាវដល់ឆ្មបទាំងអស់ជួយផ្ដល់ប្រឹក្សាដល់ពលរដ្ឋដោយអប់រំពីសុខភាពបន្តពូជបង្ការជំងឺឆ្លងពីម្តាយទៅកូន ថែរក្សាផ្ទៃពោះ បង្ការ និងរកឃើញឱ្យទាន់ពេលនូវផលវិបាកនានា ផ្ដល់សេវាពន្យារកំណើត និងសេវាចាំបាច់ផ្សេងទៀតទាក់ទងនឹងការងារឆ្មប។ ជាមួយគ្នានេះសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ក៏អំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពតាមកាលកំណត់ របស់គ្រូពេទ្យ ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដានសុខភាព ក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខតាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុត ឱ្យបានឆាប់នៅពេលទារកឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម។

សម្ដេចបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍនានា ដែលបាននិងកំពុងគាំទ្រដល់ការងារឆ្មប ហើយសង្ឃឹម យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កើនលទ្ធភាពវិនិយោគថែមទៀតដើម្បីសម្រេចបានគោលដៅ អភិវឌ្ឍមានចីរភាពឆ្នាំ២០៣០។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលក្នុងការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ និងដោយប្រយោល តាមបណ្ដាញព័ត៌មាន រួមជាមួយនឹងការពាំនាំនូវសារគន្លឹះសំខាន់ៗ លើកកម្ពស់ការយល់ដឹងរបស់ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងស្រ្តីមានផ្ទៃពោះ ស្តីពីសារប្រយោជន៍នៃការពិនិត្យផ្ទៃពោះ ការទៅសម្រាលកូននៅ ម៉ណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ ការថែទាំក្រោយសម្រាល ការលុបបំបាត់ការចម្លងមេរោគ អេដស៍និងស្វាយពីម្ដាយទៅកូន ការបំបៅកូនដោយទឹកដោះម្តាយ ការចាក់វ៉ាក់សាំង១១មុខដល់ទារក ការផ្តល់មានជីវជាតិដល់កុមារ ការដោះស្រាយផ្តល់ស្បៀងសម្រាលការលំបាកដល់ស្រ្តីរាប់ពាន់ គ្រួសារក្នុងមួយឆ្នាំៗ។

អ្វីដែលជាការកត់សម្គាល់របស់សម្ដេចទាក់ទងនឹងចិស័យសុខាភិបាលរបស់កម្ពុជានោះគឺ បើទោះបីជាស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក៏ប្រព័ន្ធផ្តល់សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំនៅទូទាំងប្រទេស និងសម្រេចបានលទ្ធផលទៅតាមគោលដៅដូចជា អត្រាមរណភាពមាតាបានបន្តធ្លាក់ចុះពី១៧០ ក្នុងទារកកើតរស់ ១០០ ០០០នាក់ នៅឆ្នាំ២០១៤ មកនៅត្រឹម១៤១ ក្នុងទារកកើតរស់ ១០០ ០០០នាក់ នៅឆ្នាំ២០១៩។ ជាមួយគ្នានេះ អត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញបានកើនពី៨៥% នៅឆ្នាំ២០១៦ ទៅដល់៨៩% នៅឆ្នាំ២០២០។ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាលក៏បានកើនពី៨០% ទៅ៨៩% នៅក្នុងអំឡុងពេលដូចគ្នានេះ។ សូមបញ្ជាក់ថា ទិវាឆ្មបជាតិ ៥ ឧសភា ឆ្នាំ២០២២នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ៖ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានដល់ការគ្រប់ដណ្ដប់សុខភាពជាសកល»៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រថយន្ដពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងត្រង់ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំទាំងសងខាង

រថយន្ដពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងត្រង់ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំទាំងសងខាង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021