ដោយ រតនា
ភ្នំពេញ: រថយន្តពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងត្រង់ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ៕ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវ106 កែងនឹងផ្លូវ51 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង (ពណ៍ប្រផេះ) ពាក់ស្លាកលេខភ្នំពេញ (2BP.7455) បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ51 ក្នុងទិសដៅ (ពីជើងទៅត្បូង) លុះមកដល់កែងផ្លូវលេខ106 ក៏មានរថយន្តម៉ាក (MAZDA CX.5)មួយគ្រឿង(ពណ៍ប្រផេះ ដូចគ្នា)បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខភ្នំពេញ (2AR.2207) ធ្វើដំណើរក្នុងទិសដៅ(ពីកើតទៅលិច)ក៏ជ្រុលទៅគ្នាបុករថយន្ដព្រូសនោះយ៉ាងពេញទំហឹង បណ្ដាលឲ្យថយន្តព្រូសនោះរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ចំពោះរថយន្ដ(MAZDA CX.5) វិញរងការខូចខាតផ្នែកខាងមុខយ៉ាងបន្ដិចបន្ដួច ៕ ចំពោះករណីនេះវិញក៏មិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ដោយភាគីទាំងសងខាងចរចាគ្នាមិនត្រូវ រួចក៏បានទាក់ទងទៅជំនាញផ្នែកចរាចរណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញអោយចុះមកវែងវាស់ ដើម្បីយករថយន្តទាំងពីរទៅរក្សាទុកនឹងរងចាំម្ចាស់រថយន្ដទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយ ៕