កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៥កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត , លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ និងប្រធានអង្គភាពនៃសាលាខេត្តការិយាល័យលេខាធិការក្រុមប្រឹក្សានិងការិយាល័យសរុបនិងព័ត៌មាននៃសាលាខេត្ត មានចំនួន៣៥រូប(ស្រ្តី៥រូប)ផងដែរ ។
ក្នុងនោះដែរ ក៏មានវត្តមានចូលរួមពី ស្នងការនគរបាលខេត្ត, មេបញ្ជាការរងកងរាជអាវុធហត្ថ, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សាក្រុង ស្រុក និងលោកអភិបាលក្រុង ស្រុកមានចំនួន ៥១រូប(ស្រ្តី៣រូប)សរុបរួមចំនួន៨៦ រូបតាមប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (Zoom)។
កិច្ចប្រជុំសាមញ្ញរបស់ក្រុប្រឹក្សាខេត្ត បានពិនិត្យ និងអនុម័តខ្លឹមសាររបៀបវារៈដូចខាងក្រោម៖
១-កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
២-របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត ។
៣-គម្រោងវិនិយោគជាអាទិភាពគ្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្ត សម្រាប់រៀចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-
២០២៥) របស់រដ្ឋបាលខេត្ត និង ៤-បញ្ហាប្រឈមផ្សេងៗ៕