CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ចូលកាន់កាប់ដោយខុសច្បាប់ដីក្រុមហ៊ុនមួយកន្លែង

  • ដោយ: VAN DETH
  • | May 6, 2022
  • | 2:48 pm
អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ចូលកាន់កាប់ដោយខុសច្បាប់ដីក្រុមហ៊ុនមួយកន្លែង

(ក្រចេះ)÷អាជ្ញាធរខេត្តក្រចេះ បានចេញសេចក្ដីជូនដំណឹងជាបន្ទាន់មួយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ដោយចុះហត្តលេខាដោយលោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយជម្រាប់ជូនសាធារណជន មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។

សេចក្ដីជូនដំណឹងរបស់សាលាខេត្តក្រចេះបានឲ្យដឹងថា កន្លងមកក្រុមការងារចម្រុះថ្នាក់ ខេត្ត ស្រុក ឃុំ រួមជាមួយក្រុមការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះវាស់និងកាត់ចេញនូវផលប៉ះពាល់ដីស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចCHPB ក្នុងឃុំកំពងចាម ឃុំវឌ្ឍនះ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រមទាំងអនុញ្ញាត្តឲ្យក្រុមហ៊ុនកាយក្រវ៉ាតព្រំ ដែលនៅសេសសល់ដើម្បីចុះបញ្ជីជាដីឯកជនរបស់របស់។ក៍ប៉ុន្តែនៅពេលថ្មីៗនេះមានមេខ្យល់បានចុះទៅឃោសនា គៀងគរអូសទាញប្រជាពលរដ្ឋឲ្យចូលទន្ទ្រាន់បោះបង្គោលដីរដ្ឋ នៅក្នុងក្រវ៉ាត់ដីដែលបានកាយរួចយ៉ាងអនាធិបតេយ្យ

ជាក់ស្ដែងនៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២0២២ លោក កៅម៉ាឌីឡែនប្រធានមន្ទីរ នគរូបនីយកម្ម សំសង់ និងសុរិយោដីខេត្រក្រចេះ បានដឹកនាំក្រុមការងារចុះដល់ទីតាំងដែលកំពុងមានវិវាទ។លោកកៅ ម៉ាឌីឡែន បានឲ្យដឹងថា ថ្មីៗនេះមេខ្យល់គៀងគរប្រជាពលរដ្ឋទៅបោះបង្គោលយកដី នៅក្នុងក្រវ៉ាតព្រំដីយ៉ាងអនាធិបតេយ្យសូមបញ្ឍប់ជាបន្ទាន់។លោកប្រធានមន្ទីរបានលើកឡើងថាទង្វើនេះជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច និងចាត់ទុកជាសកម្មភាពញួសញុងបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម។

លោក យុន គីម មេឃុំវឌ្ឍនះ បានបញ្ជាក់ថា មនុស្សដ៍សំខានក្នុងការគៀងគរប្រជាពលរដ្ឋឲ្យចូលកាន់កាប់ដីដោយខុសច្បាប់មានឈ្មោះ គែន អុល រស់នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកមេឃុំបន្តទៀតថា បុគ្គលរូបនេះបានដើរវាស់ដីលក់ឲ្យប្រជាពលរដ្ឋដោយមួយក្បាលដីទំហំ៥០ម៉ែត្រក្នុងតំលៃ១លានរៀលក្បាល១០០ម៉ែត្រ២លានរៀល ដោយដើរបង្ហាញ និងបោះបង្គោលកំណត់ចំណាំតាមម្ចាស់រៀងៗ។

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោ

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចូលគោរពវិញ្ញាណក្ខន្ធសពរបស់លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេចតេជោ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021