ដោយៈចាន់តូ
ភ្នំពេញ៖យុវជន ទំនើង ដែលសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន ត្រូវបានសមត្ថកិច្ច កោរសក់ធ្វើការអប់រំអោយវិលត្រឡប់ទៅផ្ទះវិញ ចំនួន ៦៦នាក់ នៅសល់តែ៥នាក់ ដែលជាអ្នក កាន់ដាវ និងកាំបិត ជំពាមកៅស៊ូ ត្រូវបានកសាងសំនុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ពី បទ កាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ។
ជនសង្ស័យទាំង៥នាក់រូបនោះ ត្រូវបានសមត្ថកិច្ច អោយដឹងថា ១.ឈ្មោះកៅ សុវណ្ណារិទ្ធហៅម៉ី ភេទប្រុសអាយុ១៩ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ,២. គឹម កក្កដា ភេទប្រុសអាយុ១៥ឆ្នាំ , ៣.ហៀង លឹមហាក់ភេទប្រុសអាយុ១៨ឆ្នាំ ៤.ថុង សុគុណភេទប្រុសអាយុ ១៩ឆ្នាំជាកម្មករ រោងចក្រនិង៥ឈ្មោះស្រ៊ាង ភក្កីភេទប្រុសអាយុ១៨ឆ្នាំ ជាកម្មករ រោងចក្រ ។ ជនសង្ស័យ ទាំង៥នាក់ នោះក្នុង ចំណោមបក្សពួក ៧១នាក់ ដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនខណះពេល ដែល ប្រមូល ផ្តុំគ្នា ត្រៀម ប្រើហឹង្សាទៅលើ គូបដិបក្ស ។ ដោយ ឡែក ចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ច កោសក់ហើយអញ្ជើញ ឪពុកម្តាយ បងប្អូន អោយ មក ធានា យកទៅអប់រំជាបណ្តើរ តាំងពីវេលាល្ងាច ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ ២០២២ ។
គួរបញ្ជាក់ថា យុវជនទំនើង ចំនួន៧១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីរំលងអធាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីឡូត៍មួយកន្លែង តាមផ្លូវលេខ ១៩៦៦ក្នុងភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណះពេល ដែល ណាត់ជួប ប្រមូលគ្នា ប្រដាប់ដោយដាវ កាំបិតប៉័ងតោ ជំពាមកៅស៊ូ ប្រុងប្រើហឹង្សា ជាមួយគូរទំនាស់។សមត្ថកិច្ច ក៍បានដកហូតម៉ូតូចំនួន២៨គ្រឿង និង ដាវ កាំបិត ប៉័ងតោ និងជំពាមកៅស៊ូ ដែល លាក់ទុក ក្នុងព្រៃ ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅវេលាយប់នោះ កម្លាំង សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានជិះល្បាត នៅក្នុងមូលដ្ឋានក៍បានប្រទះឃើញ យុវជនស្ទាវក្រុម ជួប ប្រមូលផ្តុំគ្នា ហើយ ធ្វើការឡោមព័ទ្ធ ឃាត់ខ្លួន តែម្តង ។ ជនសង្ស័យ ទាំង៥នាក់នោះ គ្រោងនឹងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ ២០២២ស្អែកនេះ ៕