CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លីបង់ថ្កោលទោសការវាយប្រហារដ៏ឃោឃៅនៅឧបទ្វីបស៊ីណៃប្រទេសអេហ្ស៊ីប

  • ដោយ: VAN DETH
  • | May 9, 2022
  • | 1:48 pm
លីបង់ថ្កោលទោសការវាយប្រហារដ៏ឃោឃៅនៅឧបទ្វីបស៊ីណៃប្រទេសអេហ្ស៊ីប

ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសលីបង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីលីបង់ Najib Mikati កាលពីថ្ងៃអាទិត្យបានថ្កោលទោសការវាយប្រហារដ៏ឃោឃៅនៅឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីប ដែលបានសម្លាប់ទាហាន 11 នាក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly លោក Mikati បាននិយាយថា «យើងថ្កោលទោសចំពោះទង្វើភេរវកម្មនេះ ដែលបានកំណត់គោលដៅលើប្រទេសអេហ្ស៊ីប សន្តិសុខ និងស្ថិរភាពរបស់ប្រទេស»។
លោក Mikati ត្រូវបានសារព័ត៌មានចិនស៊ីនហួរដកស្រង់សម្តី ផ្សាយកាលពីថ្ងៃទី០៨ឧសភា ២០២២ថា៖«យើងសម្តែងការអាណិតអាសូររបស់យើងជាមួយប្រជាជនអេហ្ស៊ីប និងក្រុមគ្រួសារនៃជនរងគ្រោះនៅក្នុងឧបទ្ទវហេតុនេះ»។


លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា៖«យើងមានទំនុកចិត្តថា អេហ្ស៊ីប ក្រោមការដឹកនាំរបស់ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi អាចប្រឈមមុខនឹងគ្រោះថ្នាក់ទាំងអស់យ៉ាងរឹងមាំ និងស្ដារឡើងវិញនូវភាពរុងរឿង»។
កងទ័ពអេហ្ស៊ីបបានបញ្ជាក់ថា ទាហានអេហ្ស៊ីបយ៉ាងតិចណាស់១១នាក់កាលពីថ្ងៃសៅរ៍ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមភេរវករនៅស្ថានីយ៍បូមទឹកមួយកន្លែងភាគខាងលិចឧបទ្វីស៊ីណៃ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
បញ្ចុះ បឋមសិលាបើកការដ្ឋាន សាងសង់ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

បញ្ចុះ បឋមសិលាបើកការដ្ឋាន សាងសង់ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021