CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បញ្ចុះ បឋមសិលាបើកការដ្ឋាន សាងសង់ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

  • ដោយ: VAN DETH
  • | May 9, 2022
  • | 1:59 pm
បញ្ចុះ បឋមសិលាបើកការដ្ឋាន សាងសង់ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

ប៉ៃលិន៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះនៅ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅក្នុង ខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋ លេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការ រង យោធភូមិភាគ នាយទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំង ប្រដាប់អាវុធក្នុងខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូបអនុស្សារីយ៍ន យោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិនប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា មានក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដែល ក្នុងពិធីក្រុងពាលី នេះ មានការនិមន្តចូលរួម ពីសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាព្រះអនុប្រធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបួងសួងសុំ សេចក្តីសុខ សេចក្តីចំរើន ដល់ដំណើរការសាងសង់ស្តូបអនុស្សារីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិននេះ អោយសំរេចបានលទ្ធផលល្អ ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា៖ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើអោយ ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅ ទូទាំងប្រទេសធ្វើឲ្យប្រជាពលរដ្ឋ ទាំងអស់ មានសេចក្តី ត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើ គ្រប់វិស័យ ហើយជាក់ស្តែង ក្រោមម្លប់សន្តិភាពនេះ បានធ្វើឲ្យខេត្តប៉ៃលិន មានឱកាសអភិវឌ្ឍ ទាំងហេដ្ឋារចនា សម្ព័ន្ធ រូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគ គួរឲ្យកត់សម្គាល់ ។

ជាមួយនឹងសមិទ្ធិផលដ៏ថ្លៃថ្លាដែលខេត្តប៉ៃលិនទទួលបានក្នុងពេល កន្លងមក ថ្ងៃនេះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងមូល ទូទាំងខេត្តប៉ៃលិន មានសេចក្តីរំភើបសប្បាយ រីករាយ និងពោពេញដោយមោទនៈភាព ជាទីបំផុត ដោយ ខេត្ត នឹងទទួលបានសមិទ្ធិផលដ៏ថ្លៃថ្លា ជាប្រវត្តិសាស្ត្រ មិន អាចកាត់ថ្លៃបានមួយបន្ថែមទៀត គឺស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិនដែលបាន នឹងកំពុង រៀបចំពិធីបញ្ចុះបឋមសិលាដើម្បីកសាងនាពេលនេះ ហើយ សមិទ្ធិផលដ៏ថ្លៃថ្លានេះ នឹងផ្តល់នូវកិត្តិយស និង មុខមាត់ថ្មី បន្ថែមទៀតលើទឹកដីខេត្តប៉ៃលិន។


ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន បានអោយដឹងថា៖ យោងតាមអនុសាសន៏ណែនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍ បានរៀបចំសេនារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន ៤ក្រុម មានក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុមការងារធានា ហើយនៅក្នុងកិច្ចដំណើរការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែត្រចុច៩ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តចំនែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។


សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រំព្ញកឡើងវិញអំពីព្រឹត្តិការណ៍ជាក់ស្តែងមួយចំនួនដែល កម្ពុជា បាន ជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការ ឈឺចាប់ខ្លោចផ្សា មិនអាចថ្លែងបានចំពោះប្រជាជនកម្ពុជា ទាំង មូល ហើយនៅបន្សល់ទុកនូវស្លាកស្នាមមិនទាន់រលុប អស់ នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះសមិទ្ធផលនៃ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ ដែលជាកត្តាចម្បង សម្រាប់ជំរុញ ការ អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យហើយ បាន ប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រមកជា ប្រជាជនមានចំណូលកម្រិតមធ្យម ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សង្ស័យបើកលឿនជ្រុល បានរ៉េចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ដល់ដី

សង្ស័យបើកលឿនជ្រុល បានរ៉េចង្កូតបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់ដល់ដី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021