ខ្សែប្រយុទ្ធ Erling Haaland កំពុងតែត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាកីឡាកររបស់ក្លិប Manchester City នៅសប្តាហ៍នេះ ក្រោយពីបានត្រួតពិនិត្យសុខភាពរួចរាល់។
ការផ្ទេរត្រូវបានរំពឹងទុកថា នឹងត្រូវប្រកាសជាផ្លូវការដោយក្លិប Dortmund ក្នុងពេលឆាប់ៗនេះ ក្រោយពី Haaland បានបញ្ជាក់ប្រាប់សាម៉ីក្លិបរួចជាស្រេចអំពីបំណងរបស់គេ ក្នុងការចាកចេញ ក្រោយពីចំណាយពេលអស់២ឆ្នាំកន្លះ។
លក្ខខណ្ឌផ្ទាល់ខ្លួនរវាងកីឡាកររូបនេះ និងក្លិប Man City ក៏បានព្រមព្រៀងរួចរាល់ហើយដែរ។Haaland នឹងទទួលបានប្រាក់បៀរវត្សរ៍ប្រមាណជា៣៥ម៉ឺនផោនក្នុង១សប្តាហ៍ ហើយក៏អាចនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមផ្សេងទៀតផងដែរ ។កីឡាកវ័យ២១ឆ្នាំរូបនេះត្រៀមខ្លួនរួចរាល់ដើម្បីចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ សម្រាប់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City ការផ្ទេរនេះ នឹងបញ្ចប់ការស្វែងរកអស់រយៈពេលដ៏យូរលើខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ដើម្បីជំនួសកន្លែងSergio Aguero។ Haaland គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ក្រោយពីបានស៊ុតបាល់បញ្ចូលទី១៣៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៨២លើក និងជួយឲ្យមិត្តរួមក្រុមរកបាន៣៦គ្រាប់៕