ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne ស៊ុតបាន៤គ្រាប់ម្នាក់ឯងជួយ Manchester City យកឈ្នះ Wolves ៥-១ បន្តកាន់កាប់កំពូលតារាង Premier League ក្នុងសប្ដាហ៍ទី៣៦។
គូសបញ្ជាក់ថា៤គ្រាប់របស់កីឡាករសញ្ជាតិបែលហ្ស៊ិកធ្វើបានជាប់ៗគ្នានៅនាទីទី៧ ១៦ ២៤និង៦០ ខណៈគ្រាប់ទី៥សម្រេចបានដោយខ្សែបម្រើប្រយុទ្ធ Raheem Sterling។ ចំណែកឯមួយគ្រាប់របស់ Wolves ធ្វើបានដោយខ្សែបម្រើ Leander Dendoncker។
តាមរយៈជ័យជម្នះកាលពីយប់យប់នេះដែរ បានជួយឱ្យក្រុមរបស់អ្នកចាត់ការPep Guardiola បន្តឈរកំពូលតារាងក្នុងលីគមាន៨៩ពិន្ទុ លើគូប្រជែង Liverpool ៣ពិន្ទុ។ ក្រុមទាំងពីរនៅសល់២ប្រកួតទៀតដែលត្រូវលេង ហើយពួកគេត្រូវការឈ្នះដូចគ្នាមិនអាចចាញ់ជាដាច់ខាតដើម្បីលើកពានជើងឯក Premier Leagueនារដូវកាលនេះ៕