CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មនុស្សយ៉ាងហោចណាស់១៣នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន

  • ដោយ: VAN DETH
  • | May 13, 2022
  • | 12:44 pm
មនុស្សយ៉ាងហោចណាស់១៣នាក់រងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បែកនៅក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន

បុគ្គលិកមន្ទីរពេទ្យបាននិយាយថាមនុស្សយ៉ាងហោចណាស់១៣នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងតំបន់ផ្សារមួយនាទីក្រុងការ៉ាជីភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃព្រហស្បតិ៍។


លោក Shahid Rasool នាយកផ្នែកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jinnah Postgraduate Medical Center (JPMC) ដែលជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយភាគច្រើននៃពួកគេបានទទួលរងរបួសបន្ទាប់ពីរងការវាយប្រហារដោយគ្រាប់បែក។


ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានមន្ទីព័ត៌មានខេត្ត Sindh លោក Sharjeel Inam Memon បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះ ហើយស្ថានភាពអាសន្នត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យទាំងអស់នៅក្នុងទីក្រុងនេះ។ទន្ទឹមនឹងគ្នានេះ នៅក្នុងការសន្ទនាជាមួយទីភ្នាក់ងារការសែត Xinhua លោក Salman Qureshi បុគ្គលិកសង្គ្រោះនៃអង្គការក្រៅរដ្ឋាភិបាល Saylani Welfare Trust បាននិយាយថាក្រុមជួយសង្គ្រោះបានបញ្ជូនអ្នករបួសចំនួន 16 នាក់ទៅកាន់ JPMC ដែលម្នាក់ក្នុងចំណោមពួកគេបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។


លោកបានមានប្រសាសន៍ថា៖«ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើនកុះករ ហើយមានអ្នកថ្មើរជើងជាច្រើននាក់ស្ថិតនៅទីតាំងកើតហេតុនៅពេលគ្រាប់បែកបានផ្ទុះឡើង»។ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shahbaz Sharif បានថ្កោលទោសការបំផ្ទុះនេះ ហើយបានបញ្ជាឱ្យអភិបាលខេត្ត Sindh ផ្តល់ការព្យាបាលយ៉ាងល្អបំផុតដែលអាចធ្វើទៅបានដល់អ្នករបួស។


ទូរទស្សន៍ក្នុងស្រុក ARY News បានដកស្រង់ប្រភពពីប៉ូលិសដែលនិយាយថា គ្រឿងផ្ទុះដែលលាក់ក្នុងធុងសំរាមត្រូវបានបំផ្ទុះដោយក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ នៅពេលដែលរថយន្តរបស់ឆ្មាំសមុទ្រប៉ាគីស្ថានកំពុងធ្វើដំណើរឆ្លងកាត់។
នៅក្នុងការសន្ទនាជាមួយទីភ្នាក់ងារការសែត Xinhua អ្នកនាំពាក្យឆ្មាំសមុទ្របានបញ្ជាក់ថារថយន្តរបស់ពួកគេត្រូវបានបំផ្លាញជាមួយនឹងរថយន្ត5 គ្រឿងផ្សេងទៀតនៅក្នុងការបំផ្ទុះខាងលើនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរថយន្តផ្លូវការដែលជាគោលដៅចម្បងនៅក្នុងឧប្បត្តិហេតុនោះឡើយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
រថយន្តសេរីទំនើបពីគ្រឿងប្រលះគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយខូចខាតយ៉ាងដំណំ

រថយន្តសេរីទំនើបពីគ្រឿងប្រលះគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយខូចខាតយ៉ាងដំណំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021