ដោយ រតនា
ភ្នំពេញ : រថយន្តសេរីទំនើបពីគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងត្រងផ្លូវបំបែកជាបួនបណ្ដាលអោយរងការខូចខាតរថយន្តទាំងសងខាង។ហេតុកាណ៍នេះកើតនៅវេលាម៉ោង១១:៤០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិនបើកបររថយន្តម៉ាក Toyota Alphard ពណ៍ស ពាកស្លាកលេខ ភ្នំពេញ 2BL. 7277 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីលិចទៅកើត ខណះពេលមកដល់ចំណុចផ្លូវបែកជាបួន បានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក BMW ពណ៍ប្រផះ ពាកស្លាក់លេខ ភ្នំពេញ 2AR-6222 ធ្វើដំណើរតាមបណ្ដោយផ្លញវលេខ៥១ ទិសដៅទើសដៅពី ជើងទៅត្បូង បណ្ដាលអោយរថយន្ដ BMW រងការខូចខាតផ្នែកខាងស្ដាំ។ ចំណែករថយន្ដ ALPHARD នោះវិញរងការខូចខាតខ្ទិចផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិចមូលដ្ឋាន បានរាយការណ៍បន្ដទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញអោយចុះមកវាស់វែងដើម្បីយករថយន្ដទាំងពីរទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ៕