ដោយ រតនា
ភ្នំពេញ៖ បុរស ម្នាក់ បេីករថយន្តម៉ាក តូយ៉ូតាពូមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពលឿនជ្រុលទៅបុកឡើង ខខឿនរង្វង់មូលនាងមច្ឆា បណ្តាល ឲ្យ រថយន្ត រងការ ខូច ខាត យ៉ាង ដំណំ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវ OCIC ចំណុចរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុពីប្រជាពលរដ្ឋបានបញ្ជាក់ដោយក្រុមការងារឲ្យបានដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-0638 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ OCIC ទិសដៅ ពី ត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បាន ជាន់ ហ្រ្វាំង មិនទាន់ក៏ជ្រុលបុកឡើងខឿនសួនច្បារ រួចក៏បន្តជ្រុលទៅបុក ជណ្ដើរ រង្វង់ មូល នាង មច្ឆាបន្ថែម ទៀត បណ្ដាល ឲ្យ រថយន្ត ទទួល រង ការ ខូច ខាត ចំផ្នែក ខាង មុខ យ៉ាង ដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាន ធ្វើការវាស់វែងរួចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមសន្តិវិធីផ្លូវច្បាប់នៅពេលក្រោយបន្តទៀតផងដែរ៕