ដោយ រតនា
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក Toyota Camarry មួយគ្រឿងក្នុងស្ថានភាពល្បឿនលឿនជ្រុលទៅបុកចូលរបងផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួននិងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវក្បាលទឹក ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យក្រុមការងារបានដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Camry បាឡែន ពណ៌ខ្មៅ ពពាក់ស្លាកលេខ កណ្ដាល 2A-8766 បេីក បរ ដោយ បុរស ម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវក្បាលទឹក ក្នុងទិសដៅពីជើងទៅត្បូង លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបី ដោយបើកបរក្នុងស្ថានភាពល្បឿនថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកជាមួយនឹងរបងដែកបាក់អស់ចំនួន១ ផ្ទាំងរថយន្ត មិន ទាន់ អស់ មិនទាន់អស់ល្បឿនក៏បន្តជ្រុលទៅបុករបងថ្ម បាក់ អស់ ចំនួន ២ ផ្ទាំង បន្ថែម ទៀត ។ ចំណែក ឯ រថយន្ត ទទួល រង ការ ខូច ខាត យ៉ាង ដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញប្លែកចរាចរណ៍បានធ្វើការវាស់វែងនិងបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមជំនាញនៅពេលក្រោយបន្តទៀត៕