អនាគតអ្នកចាត់ការថ្មីរបស់ Manchester United លោក Erik ten Hag បានថ្លែងថា ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក ហើយរូបគេក៏នឹងទទួលបានឱកាសចូលលេងទៀងទាត់ ប្រសិនបើគេអាចត្រឡប់មកកាន់ទឹកដី Old Trafford វិញ។
មុនចូលមកដឹកនាំក្រុមបិសាចក្រហមនៅរដូវកាលក្រោយ លោក Ten Hag បាននិយាយពី Greenwood យ៉ាងដូច្នេះថា យើងរង់ចាំការកាត់ក្តី ប្រសិនបើគេទទួលបានភាពស្អាតស្អំ នោះគាត់នឹងទទួលបានកៅអីលេងគ្រប់គ្រាន់នៅក្នុងក្រុមរបស់ខ្ញុំ រូបគេជាកីឡាករដែលមានទេពកោសល្យពិសេសម្នាក់ អាចលេងបានទាំងស្លាបឆ្វេង, ស្លាបស្តាំ, ខ្សែប្រយុទ្ធកណ្តាល និងខ្សែប្រយុទ្ធ។
សូមរំលឹកថាកាលពីខែមករា កន្លងទៅ Greenwood ត្រូវបានក្លិបដកឈ្មោះ ចេញបណ្តោះអាសន្នទាំងការប្រកួត និងការហ្វឹកហាត់ ដោយសាររូបគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ និងប្រើហិង្សាទៅលើមិត្តស្រី។ បច្ចុប្បន្នរូបគេកំពុងតែនៅក្រៅឃុំ ដើម្បីរង់ចាំការកាត់ក្តី៕