ក្រចេះ:មនុស្ស៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលស្រុកចិត្របុរីនឹងកម្លាំងនគរបាលស្រុកឆ្លូង
ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ជាបន្តបន្ទាប់គ្នា ក្នុងថ្ងៃតែមួយស្ថិតក្នុងស្រុកចិត្របុរី នឹងស្រុកឆ្លង ខេត្តក្រចេះកាលពីល្ងាចថ្ងៃ២៤ខែឧសភា ឆ្នាំ២០២២នេះ។
យោងតាមរបាយការណ៍ការិយាល័យ គ្រឿងញៀនបានឲដឹងថាករណី បង្ក្រាបជួញដូរគ្រឿងញៀន២ករណីផ្សេងគ្នា។
ករណីទី១៖នគរបាលបានចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យនៅហ្នឹងផ្ទះ ចំនួនម្នាក់ស្ថិតនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះជនសង្ស័យឈ្មោះ ឈាវ វ៉ាន់ឌី អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជាមួយគ្នានោះ នគរបាលបានចាប់រឹបអូសវត្ថុតាងមានម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន២៦កញ្ចប់មាន (ធំ១៤កញ្ចប់-តូច១២កញ្ចប់)។
ករណីទី២៖ បន្ទាប់ពីមានការផ្តល់ព័ត៍មានពីម្ចាស់ផ្ទះ(ផ្ទះសំណាក់កុលាបឆ្លូង ) កម្លាំងនគរបាលបានបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់កូលាប(បន្ទប់លេខ០២ និងបន្ទប់លេខ០៩) ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ។ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់និងចាប់យកវត្ថុតាង ម្សៅក្រាមពណ៌ស(សង្ស័យជាគ្រឿងញៀន) ចំនួន ០២កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យចំនួន៤នាក់ នឹងវត្ថុគ្រឿង ញៀនជាច្រើនត្រូវបានឃាត់នឹង រក្សាទុកនៅការិយាល័យគ្រឿងញៀនបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិច្បាប់បន្ត៕