ដោយ រតនា
ភ្នំពេញ : បុរស 3នាកបានបើកម៉ូតូសណ្តោងរម៉ក យ៉ាងលឿនហោះរំលង ឃឿនសួនច្បារ បុកទូរ ដក់ប្រាក់ ដាក់ប្រាក់ របស់ធានាគា កាណាឌីយ៉ា ខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩យប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញ ម៉ូតូសណ្តោងរម៉ក មួយគ្រឿង ដែលបើកបរដោយបុរស ៣នាក់ ក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកឃឿនចិញ្ចើមផ្លូវហើយហោះរំលង ទៅបុក នឹង ទូរ ATM របស់ធានាគា កាណាឌីយ៉ា បណ្ដាលឲ្យបែកកញ្ចក់ខូចខាត និង ខូចខាតទូរ ATM ចំនួន០២ទូរ និង រងរបួសស្រាល២នាក់ផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមក ធ្វើការវាស់វែងយក ម៉ូតូសណ្តោងរម៉ក បង្កទៅរក្សាទុកនៅចរាចរណ៍ក្រុងនៃស្នងការនគរបាលរាជធានី ភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕