CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ

  • ដោយ: VAN DETH
  • | May 30, 2022
  • | 1:34 pm
គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ បន្ថែមពីនេះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនរុងរឿងនឹងធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។

នេះជាការលើកឡើងរបស់លោកជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌគោក ក្នុងឱកាសដែលលោកនិងលោកស្រី បានអញ្ជើញចូលរួម ក្នុងពិធីប្រគុំតន្ត្រី រាំលេងកំសាន្តសប្បាយ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីរាត្រីថ្ងៃទី២៨ឧសភានេះ។លោកជា ពិសី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានជួយរំដោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជាបានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេសពីរបបប៉ុលពតនៅថ្ងៃទី០៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុប្រជាពលរដ្ឋ ទូទាំងប្រទេសដែរ ចេញពីជំងឺកូវីដ-១៩ ដោយមកដល់ពេលនេះ ប្រទេសកម្ពុជាបានបើកឲ្យដំណើរការសេដ្ឋកិច្ចជាធម្មតាឡើងវិញ។


លោកបន្តថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺជាអ្នកដឹកនាំ ដែលនាំអោយប្រទេសមានសុខ សន្តិភាព មានការអភិវឌ្ឍ មានអគារខ្ពស់ៗ ។ នេះជាគុណបំណាច់របស់សម្ដេចតេជោហ៊ុន សែន។លោក ជា ពិសី ក៏បានធ្វើការអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ ២០២២នេះទាំងអស់គ្នា ហើយបោះឆ្នោតជូន
គណបក្សប្រជាជនកម្ពុជា។លោកប៉ិច សុខឃឿន ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ទឹកល្អក់ទី១ និងជាចៅសង្កាត់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគំតន្ត្រីនេះ គឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍របស់សង្កាត់ ជាមួយនិងការចោទជាសំណួរផងដែរ ពាក់ព័ន្ធការអភិវឌ្ឍន៍របស់សង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។

ជុំវិញការចោទសួរនេះ លោកប៉ិច សុខឃឿនបាន បញ្ជាក់ថា ចំពោះការផ្ដល់សេវាជូនប្រជាពលរដ្ឋ សង្កាត់អនុវត្តបានយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រនិងពេញចិត្ត ពេញថ្លើមពីប្រជាពលរដ្ឋ យើងបានដាក់អំពូលភ្លើងបំភ្លឺសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្មេងអាយុ៦ឆ្នាំបានចូលរៀន ១០០% ផ្គត់ផ្គង់ទឹកភ្លើងមាន១០០% ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋចាប់ពីដុសទី១ដល់ដុសទី៤ បានគ្រប់គ្នា ។លោកសូមអោយបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សង្កាត់ទឹកល្អក់ទី១ ដែលមានលេខរៀងលេខ២៕
(ទុយ សារិទ្ធ )

 

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន ៥២ អង្គនាក់សង្ស័យបានពុលនំបាញ់ហយត្រូវបានសង្គ្រោះបន្ទាន់

ព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន ៥២ អង្គនាក់សង្ស័យបានពុលនំបាញ់ហយត្រូវបានសង្គ្រោះបន្ទាន់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021