CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូបានសម្រេច

  • ដោយ: VAN DETH
  • | May 31, 2022
  • | 7:30 pm
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូបានសម្រេច

ដោយ រតនា

ភ្នំពេញ: ជនសង្ស័យម្នាក់ ចំណោមបក្សពួក ០២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួន ដែលបានធ្វើសកម្មភាព ប្រើកូនកាំបិតភ្ជង់គំរាមប្លន់យកម៉ូតូ បានសម្រេច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ុក ណាយ៉ិន ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ចំណែកជនរងគ្រោះមានឈ្មោះ មូល សំបូរ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករស្ងោរសណ្តែកដី ស្នាក់នៅផ្ទះលេខ១៩០ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា នេះថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ទៅ គាន់ ឌីណា អធិការងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌ និង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ បានស្រាវជ្រាវចុះឃាត់ជនសង្ស័យម្នាក់ចំណោមបក្សពួក ០២នាក់ ដែលបានប្រើកូនកាំបិតភ្ជង់គំរាមប្លន់យកម៉ូតូ Scoopyi មួយគ្រឿងបានសម្រេច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

លោកបានបញ្ជាក់ផងដែរថា នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Scoopy ស៊េរីឆ្នាំ 2022 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IX-8878 មកឈប់នៅចំណុចកើតហេតុ បានបន្តិចក៏ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ អ៊ុក ណាយ៉ិន និងឈ្មោះ ភា បានដើរមកធ្វើសកម្មភាព យកកូនកាំបិតចុង ស្រួចធ្វើសកម្មភាពភ្ជង់គំរាមប្លន់ យកម៉ូតូជនរងគ្រោះខាងលើបានសម្រេចជិះគេចខ្លួន និង បានយកកូនកាំបិតបោះចោលបាត់ បន្ទាប់មក ជនសង្ស័យឈ្មោះ ភា ក៏ជិះម៉ូតូជនរងគ្រោះទៅលក់ឲ្យគេបាត់នៅម្តុំឃ្លាំងរំសេវ។ ចំណែកជនសង្ស័យឈ្មោះ ភា ដែលគេចខ្លួន សមត្ថកិច្ចយើងនិង ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនយកមកផន្ទាទោសតាមច្បាប់។

ក្រោយពេលកើតហេតជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្តតាមនីតិវិធី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Karim Benzema ឈ្នះពានកីឡាករឆ្នើម UEFA Champions Leagueប្រចាំរដូវកាលនេះ

Karim Benzema ឈ្នះពានកីឡាករឆ្នើម UEFA Champions Leagueប្រចាំរដូវកាលនេះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021